រថយន្តកែឆ្នៃដឹកកម្មករ មួយគ្រឿងដាច់ ក្រឡេរបុកគល់ស្ពាន បណ្តាលអោយមនុស្ស ប្រុសស្រីប្រមាណ៣០ នាក់បានរងបួសធ្ងន់ និងស្រាលនៅ ស្រុកភ្នំព្រឹក

(ខេត្តបាត់ដំបង)៖ ករណីរថយន្តកែឆ្នៃ ដឹកកម្មករមួយគ្រឿង បានជួបគ្រោះថ្នាក់ ចរាចរណ៍ដាច់ក្រឡេរ រថយន្តបានទៅបុកគល់ស្ពាន ពេញទំហឹងបណ្តាលអោយ ក្រឡាប់និងបណ្តាល អោយកម្មករដែល រួមដំណើរប្រមាណ ៣០នាក់បានរង របួសធ្ងន់និងស្រាល ហេតុការនេះកើតឡើង កាលពីព្រឹកថ្ងៃទី ០៥ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង០៦និង ១០នាទីនៅតាមផ្លូវ វិស្វកម្មចំណុច ស្ពានមួយកន្លែង ស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបង្ករឡើង ដោយរថយន្តកែឆ្នៃ មួយគ្រឿងដឹកកម្មករ បេះផ្លែស្វាយបើកបរ ដោយឈ្មោះសឹង្ហរ័ត្នភេទ ប្រុសអាយុ៣១ឆ្នាំរ ស់នៅភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយរថយន្តកែឆ្នៃ ខាងលើនេះបាន ដាច់ក្រឡេររេចង្កូតទៅ បុកនិងគល់ស្ពានពេញទំហឹង បណ្តាលអោយ ក្រឡប់តែម្តងទៅ។

សមត្ថកិច្ចអោយដឹង ទៀតករណីគ្រោះចរាចរណ៍ ខាងលើនេះបណ្តាល អោយកម្មកររួមដំណើរ មានប្រុសស្រីប្រមាណ៣០នាក់ បានរងរបួសធ្ងន់និង ស្រាលក្នុងនោះមាន ប្រុសស្រីចំនួន៦ នាក់បានរងរបួសធ្ងន់ និង២៤នាក់បាន រងរបួសស្រាល។

ក្រោយយពីកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ខាង លើភ្លាមៗគេឃើញវត្ត មានលោកសុងសុភ័ក្ត្រ អភិបាល  នៃគណ:អភិបាល ស្រុកភ្នំព្រឹកព្រមទាំងកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកនិងកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថស្រុកភ្នំព្រឹក បានចុះពិនិត្យជុំវិញ កន្លែងកើតហេតុនិង បានជួយសង្គ្រោះនិង បញ្ជូនជនរងគ្រោះមកកាន់ មន្ទីពេទ្យបង្អែកស្រុកភ្នំ សំពៅដើម្បី ជួយសង្គ្រោះ បន្តរផងដែរ។

ចំណែករថយន្ត ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកភ្នំព្រឹកយកទៅ រក្សារទុកដើម្បី រងចាំម្ចាស់រថយន្ត ចូលខ្លួនដោយស្រាយ ទៅតានិតិវិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *