ចាប់បានជនសង្ស័យ ជាមេខ្លោងគ្រឿងញៀន ជនជាតិវៀតណាម៤នាក់នៅ ក្នុងខណ្ឌបឹងកេងកង បានមួយថ្ងៃនិង បង្ក្រាបបានទីតាំង កែច្នៃគ្រឿងញៀនមួយករណី ទៀតនៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូឆ្នាំ២០១៩វេលា ម៉ោង១០និង១០នាទី កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានចុះ បង្ក្រាបនិងឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀន មួយកន្លែងក្នុងខណ្ឌ ច្បារអំពៅដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ព្រមទាំងលោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំង គ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអម សាលាដំបូងរាជធានី ភ្នំពេញដោយយោងតាមចម្លើយ សារភាពជនសង្ស័យ ៤នាក់(ស្រី២នាក់ប្រុស២នាក់) ដែលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានកាល ពីយប់ថ្ងៃទី០៣ ខែធ្នូរឆ្នាំ២០១៩ វេលាម៉ោង២២និង ៣០នាទីនៅចំណុច ផ្ទះជួលមួយកន្លែងក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកងរាធានី ភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថានសង្ស័យទាំង៤ នាក់ដែលម្លាំងជំនាញ ឃាត់ខ្លួនបាន១ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មានទី២ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន ទី៣ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជា តិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាននិងទី៤ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ ខាងលើនេះកម្លាំង ជំនាញដកហូតវត្ថុតាង ចាប់យកបានរួមមាន ក្រាមស ពណ៌ថ្លាសង្ស័យជា គ្រឿងញៀន ចំនួនប្រហែល ១០គីឡូក្រាម (១០កញ្ចប់)និងស្លាកលេខម៉ូតូវៀតណាម ចំនួនបីសន្លឹក។

ក្នុងកិច្ចប្រតិបត្តិការណ៍ ចុះបង្ក្រាបនិងឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀន ខាងលើកម្លាំងជំនាញ រកឃើញនិងដក ហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ក្រាមពណ៌ត្នោត ២០កញ្ចប់ សារធាតុរាវ ៣៨ដប សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២) ឧបករណ៍ផលិតកែច្នៃមួយចំនួននិងសារធាតុរាវពណ៌ស ១ប៊ីដុងទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូត ពីទីតាំងខាងលើ ត្រូវបានប្រគល់ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីចាត់ការ បន្តទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *