ស្ត្រីជនជាតិចិនម្នាក់ ឆបោកប្រាក់គេ ជិត១លានបា តរួចរត់គេចខ្លួនបាត់ ម្ចាស់លុយប្រកាស់ តាមចាប់

(ខេត្តប៉ៃលិន)៖ ស្ត្រីជនជាតិចិនម្នាក់ ត្រូវម្ចាស់ប្រាក់គេប្តឹង សមត្ថកិច្ចដើម្បីស្នើរ សុំអន្តរាគមន៍និង ស្វែងរកចាប់ខ្លួន ក្នុងករណីឆបោកខ្ចី ប្រាក់រាប់ម៉ឺនដុល្លាថាសង់ វិញក្នុងថ្ងៃកំណត់តែ បែរជាគេចខ្លួនបាត់នេះ បើយោងតាមពាក្យ បណ្តឹងរបស់ស្ត្រីជន រងគ្រោះជាម្ចាស់ប្រាក់ បានដាក់ពាក្យបណ្តឹង កាលពីរសៀល ថ្ងៃទី០៣ខែធ្នូរឆ្នាំ ២០១៩ នៅប៉ុស្តិ៍រដ្ឋបាល ឃុំស្ទឹងកាច់ស្រុក សាលាក្រៅខេត្តប៉ៃលិន។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា បើយោងតាមការរៀប រាប់ពីស្ត្រីរងគ្រោះ ឈ្មោះ មិនរ៉ាអាយុ៣១ឆ្នាំ ជាជាជនជាតិខ្មែរ និងជាម្ចាស់ប្រាក់រស់នៅ ភូមិផ្សារព្រំឃុំស្តឺកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថាមាន ស្ត្រីជនជាតិចិន ម្នាក់ឈ្មោះ សាំវួយយៀង អាយុ២៥ឆ្នាំ បានល្បួងនិងខ្ចី ប្រាក់របស់ខ្លួន ចំនួន៩០ម៉ឺនបាត (ជាប្រាក់ថៃ) ស្មើរនិងជាង១០០លាន រៀលហើយសន្យា ថាសងវិញនៅថ្ងៃទី ០៥ខែឆ្នូឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ សងស្រាប់តែស្ត្រី ជនជាតិចិន ខាងលើបានរត់គេច ខ្លួនបាត់មិនដឹងទីណាទេ។

ស្ត្រីម្ចាស់ប្រាក់ បានបន្តរអោយ ដឹងទៀតថាខ្លួននិង ស្ត្រីជនជាតិចិន ខាងលើនេះជាបុគ្គលិក ធ្វើការនៅកាស៊ីណូ ព្រំជាមួយគ្នាហើយម្យ៉ាង ទៀតស្ត្រីជនជាតិចិនរូប នេះជាកូនចៅរបស់ ប្តីខ្លួនផងនោះទើបរូប នាងទុកចិត្តនិង ឲ្យខ្ចីលុយយ៉ាង ច្រើនបែបនេះទៅ។

សូមបញ្ជាក់ផង ដែរថាប្រសិនបើ បងប្អូនណាប្រទះ ឃើញស្រ្តីដូចមាន រូបរាងដូចរូបថតខា ងលើនេះ សូមផ្តល់ព័ត៌មានឲ្យ សមត្ថកិច្ចផងព្រោះ មានពាក្យបណ្តឹងនៅ សមត្ថកិច្ចរួចហើយ ឬក៍ទូរស័ព្ទមកកាន់ លេខ088.3699872 ខាងម្ចាស់បំណុលនឹង ជូនជាសាគុណ ជាទីគាប់ចិត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *