ចាប់បញ្ជូនឈ្មួញឈើម្នាក់ បញ្ជូនទៅតុលាកា និងដកហូតឈើ ប្រណិតជិត ២០ម៉ែត្រត្រីគុណ ចំកណ្ដាល ស្រុកភ្នំក្រវាញ

(ខេត្តពោធិ៍សាត់)៖ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត កម្លាំងចម្រុះ របស់ខេត្តពោធិ៍សាត់ និងអង្គការសម្ព័ន្ធ មិត្តសត្វព្រៃ សហការបង្រ្កាប និងឆែកឆេលំនៅ ដ្ឋានមួយកន្លែង ចំកណ្ដាល ទីរួមស្រុកភ្នំក្រវាញ ដោយបានរកឃើញ ឈើប្រណិតច្រើន ប្រភេទជិត ២០ម៉ែត្រត្រីគុណ និងបាន ធ្វើការឃាត់ខ្លួនអ្នក ជំនួញឈើដ៍មានឥទ្ធិ ពលម្នាក់ផងដែរ ។

កិច្ចប្រតិបត្តិការ បង្ក្រាបខាងលើនេះបាន ធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ច ដែលស្ថិតក្នុងកិច្ចប្រត្តិបត្តិការ ខាងលើបានបង្ហើបអោយដឹងថា ការឆែកឆេលំនៅឋាន ខាងលើនេះ កម្លាំងសមត្ថកិច្ច ចំម្រុះរកឃើញ និងធ្វើការដកហូតរួមមាន ឈើប្រភេទប្រណិត (ធ្នង់)ចំនួន ៦៧៤ដុំ ស្មើនឹងចំនួន ៩,០៤៤ម៉ែត្រត្រីគុណ (ប្រាំបួនម៉ែត្រត្រីគុណ សូនម៉ែត្រសែសិបបួន) ឈើប្រភេទប្រណិត (បេង)ចំនួន ៤២ដុំ ស្មើនឹងចំនួន  ១,២៥៦ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណ ពីរយហាសិបប្រាំមួយ) ឈើប្រភេទប្រណិត (នានួន) ចំនួន ២៦ដុំ ស្មើនឹង ០,៤៨១ម៉ែត្រត្រីគុណ (សូនម៉ែត្រត្រីគុណ បួនរយប៉ែតសិបមួយ) ឈើប្រភេទប្រណិត (ក្រញូង) ចំនួន ៩៧ដុំ ស្មើនឹងចំនួន ០,០៧៧ម៉ែត្រ ត្រីគុណ(សូនម៉ែត្រ ត្រីគុណសូនចិត្ត សិបប្រាំពី) ឈើប្រភេទលេខ១ ត្រសេកចំនួន ៥ដុំ ស្មើនឹងចំនួន ០,៥០០(សូនម៉ែត្រ ត្រីគុណប្រាំរយ) និងឈើប្រភេទ លេខ១សុក្រមចំនួន ១២ដុំ ស្មើនឹងចំនួន ០,៥៧០ម៉ែត្រត្រីគុណ (សូនម៉ែត្រត្រីគុណ) សរុបចំនួន ១៣,៧០៩ម៉ែត្រត្រីគុណ (ដប់បីម៉ែត្រត្រីគុណ ប្រាំពីរយប្រាំបួន) ។

ប្រភពខាងលើបានបន្ត អោយដឹងទៀតថា ក្នុងនោះកម្លាំងឃាត់ ចាប់ខ្លួនស្រ្តីអ្នកជំនួញ ឈើនិងជាម្ចាស់ ផ្ទះម្នាក់ផងដែរ ឈ្មោះ ថេត ចន្ទី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ. ឃុំកើតហេតុ ខាងលើ ដែលត្រូវ បានគេស្គាល់ប្ដីរបស់ គាត់ឈ្មោះ រ៉ា ហើយស្រ្តីជាប់ពាក់ព័ន្ធករណី ខាងលើនេះ ត្រូវបានបំពេញ នីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្តពោធិ៍សាត់ ។

ចំណែកវត្ថុតាង (ឈើ) ទាំងអស់ដឹកជញ្ជូន យកទៅរក្សាទុកជា បណ្ដោះអាសន្ន នៅស្នាក់ការអង្កការ មិត្តសម្ព័ន សត្វព្រៃរវៀង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *