ប្រជាពលរដ្ឋចំនួន២៨នាក់ រស់នៅក្នុងឃុំពួក និងឃុំខ្នាស្រុកពួក មានអាការៈពុល ត្រីប្រៃកំពិស

(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី០២ ខែធ្នូរឆ្នាំង២០១៩ វេលាម៉ោ១៦និង០០នាទី ប្រជាពលរដ្ឋចំនួន ២ឃុំក្នុងស្រុកពួក គឺឃុំពួកនិងឃុំខ្នាត ចំនួន២៨នាក់បានកើត អាការៈពុលត្រីប្រៃកំពិស តែសំណាងមិនធ្ងន់ធ្ងូរធ្វើអោយ ប៉ះពាលអាយុ ជីវិតឡើយ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ប្រជាពលរដ្ឋដែល រងគ្រោះពុលត្រីប្រៃ មានចំនួន២៨នាក់ ចាប់ពីអាយុ០៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ នៅក្នុងនោះមានចំនួន២ឃុំ គឺឃុំពួកនិងឃុំខ្នាត ហើយនៅក្នុឃុំពួក មានជនរងគ្រោះ ចំនួន២១នាក់មាន ភូមិប្រយុទ្ធចំនួន១៣នាក់ ក្នុងនោះស្រីចំនួន០៦នាក់  ភូមិគោកស្រុកចំនួន០៥នាក់ ស្រីទាំងអស់ ភូមិកំពង់តាយ៉ងចំនួន០១នាក់ ជាមនុស្សស្រី និងភូមិចំបក់ហែរ ចំនួន០២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និង ភូមិគោកត្រាច ហើយនៅក្នុងឃុំខ្នាត មានជនរងគ្រោះ ចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់ ។

សមត្ថកិច្ច បានប្រាប់អោយ ដឹងបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ  និង ក្រោយការហូប ត្រីប្រៃកំពិស រួចមក ក៏កើតមានអាការៈ ពុលក្អួតចង្អោរ  ក៏បានបញ្ជូនទៅសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកពួក មណ្ឌលសុខភាពទឹកវិល មណ្ឌលសុខភាពខ្នាត និងនៅគ្លីនិចឯកជន ចំណែក អ្នកជំងឺមួយចំនួន បានសម្រាកព្យាបាល នៅផ្ទះរបស់ខ្លួន ។

សមត្ថកិច្ច បានបញ្ជក់អោយ ដឹងបន្ថែមទៀតថា អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ  រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃ លក់ផ្សារពួកជា អចិន្ត្រៃយ៍ ហើយករណីនេះ សមត្ថកិច្ច និង ជំនាញ កំពុងធ្វើការស្រាវ ជ្រាវបន្តទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *