មន្ត្រីនគរបាល ប៉ុស្តិ៍បឹងស្រឡាង ម្នាក់ត្រូវជាប់ខ្នោះ ព្រោះតែប្រើប្រាស់ កាំភ្លើងបាញ់អ្នកជិត ខាងឲ្យរងរបួសធ្ងន់

(ភ្នំពេញ)៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងស្រឡាងខណ្ឌទួល គោកម្នាក់ឈ្លោះប្រកែក គ្នានិងបានប្រើ ប្រាស់បណ្តាលអោយ អ្នកជិតខាងម្នាក់រង បួសធ្ងន់ហើយត្រូវបាន ឃាត់ខ្លួនភ្លាមៗដើម្បី យកទៅសាកសួរផងដែរ ហេតុកាដ៏ភ្ញាក់ផ្អើល នេះកើតឡើងកាលពី ព្រឹកថ្ងៃទី០២ខែធ្នូរ ឆ្នាំ២០១៩វេលាម៉ោង ១០និង០០នាទី ស្ថិតក្នុងសង្កាត់ បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាម សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានអោយដឹងថាករណី ខាងលើនេះគឺបណ្តាល មកពីការឈ្លោះ ប្រកែកគ្នារហូតដល់ ជនសង្ស័យជាមន្ត្រី នគរបាលប៉ុស្តិ៍បឹង ស្រឡាងឈានដល់ ការប្រើប្រាស់ កាំភ្លើងបាញបោះដោយ សេរីនិងបណ្តាលអោយ មនុស្សម្នាក់រងរបួសធ្ងន់ នៅនិងកន្លែង។

បើតាមសេចក្តីរាយការ ដ៏ដែលបានអោយដឹង បន្តរទៀតថានៅពេល កើតហេតុ ជនសង្ស័យបានប្រើ ប្រាស់អាវុធប្រភេទ ម៉ាក AK៤៧ និងបានបាញ់ចំនួន ៤គ្រាប់ដោយ៣ គ្រាប់បាញ់ទៅខាងឡើងលើ និង១គ្រាប់ទៀតបាញ់ត្រូវ ចំជើងរបស់ជនរងគ្រោះ បណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។

ជនរងគ្រោះក្រោយពី កើតហេតុត្រូវបានគេ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរទេព្យ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *