ពលករខ្មែរ ២ នាក់ក្លាយជាសេដ្ឋីនាថ្ងៃឆ្នោតថៃចេញដោយសាររាសីខ្ពស់ត្រូវ ១២ លានបាត

(ប្រទេសថៃ)៖ នេះទើបពិតជាសំណាងធំ ដែលពលករខ្មែរ ពីរនាក់ប្តីប្រពន្ធបានក្លាយ ជាសេដ្ឋីភ្លាមៗនា ថ្ងៃឆ្នោតជាតិរបស់ថៃចេ ញដោយសារតែពួក គេទាំង ២ នាក់ បានត្រូវរង្វាន់ ធំចំនួន២សន្លឹកគិត ជាទឹកប្រាក់ចំនួន១២លានបាត រហូតធ្វើអោយពួកគេ ញញឹមញញែមបិទមាត់មិនជិត ។

យោងតាមការផ្សាយ របស់កាសែតថៃ « ថៃរ៉ាត់ » បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩វេលា ម៉ោង៤និង៥៥ នាទី គេសង្គេតឃើញមាន ពលករខ្មែរចំនួន២នាក់ (ប្តីប្រពន្ធ) ដែលមុខងារជាកម្មករ សំណង់ធ្វើការនៅ ក្នុងទីក្រុងបាងកកបាន ធ្វើដំណើរចូលទៅកាន់ ស្នាក់ការឆ្នោតជាតិថៃ ប្រចាំទីក្រុងបាងកក ប្រកបដោយទឹក មុខញញឹម រីករាយឥតឧបមា។

កាសែតបានបន្តថា ក្រោយពីបានសាក សួរបុរសជាស្វាមីឈ្មោះ ដា សុផល្លាអាយុ៤០ឆ្នាំ បាននិយាយថាពួកគេបាន ត្រូវឆ្នោតជាតិរង្វាន់ទី១ គឺជារង្វាន់ធំ ដែលមានទឹកប្រាក់ ចំនួន៦លានបាត គឺពួកគេត្រូវ២ សន្លឹកស្មើនឹង១២លាន បាតទើបគេធ្វើដំណើរ មកចុះហត្ថលេខានិងថត រូបទុកជាភស្តុតាង នៅក្នុងក្រុមហ៊ុន ដើម្បីការពារសុវត្ថិភាព របស់ពួកគេផងដែរ។

លោកដា សុផល្លាបានរៀបរាប់ ប្រាប់អ្នកសារព័ត៌មាន បន្តទៀតថានៅមុនថ្ងៃទី១ មួយថ្ងៃ ដែលជាថ្ងៃឆ្នោតជាតិ របស់ប្រទេសថៃចេញ លទ្ធផល គេប្រពន្ធរបស់គេ បានយល់សប្តិ៍ឃើញ ឪពុកមា ដែលបច្ចុប្បន្ន កំពុងបួសជាសង្ឃ នៅឯស្រុកខ្មែរ ដែល ឪពុកមារូបនោះ មានព្រះជន្ម ៥៤ ព្រះវស្សា ស្របពេល ដែលមានអ្នកស្គាល់ គ្នាមកលក់ឆ្នោតជាតិ ដល់កន្លែងសម្រាកផង ទើបពួកគេបាន ជារើសរើសយក សន្លឹកឆ្នោតដែល មានក្បាល៥៤និង ផ្ទុយវិញគឺលេខ៤៥ ។

ទីបំផុត នៅរសៀលថ្ងៃទី១ ខែធ្នូូ ក្រោយពីលទ្ធផល ឆ្នោតត្រូវបានផ្សព្វផ្សាយ ទើបពួកគេដឹងថាត្រូវ ចំទៅលើរង្វាន់ទី១ចំនួន ២សន្លឹកស្មើនឹង ទឹកប្រាក់ចំនួន ១២ លានបាត ។

ដោយបុរសជា ស្វាមីបានបញ្ជាក់ យ៉ាងច្បាស់ថាពួកគេ នឹងយកប្រាក់ទាំងនេះ ទៅសាងសង់លំនៅដ្ឋាន មួយខ្នងនៅស្រកខ្មែរ គឺនៅស្រុកកំណើត និងយកប្រាក់មួយ ផ្នែកទៅធ្វើបុណ្យនៅ ឯស្រុកផងដែរ ដោយឡែកចំពោះ ការងារនៅក្នុងប្រទេស ថៃគឺលោកមិន បោះបង់នោះទេ លោកនៅតែបន្ត ការងារដដែល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *