សិស្សសាលាវិទ្យាល័យ ស្រុកសំពៅលូនដួល សន្លាប់ជាង២០នាក់ ជាបន្តរបន្ទាប់មិន ដឹងមូលហេតុ

(ខេតបាត់ដំបង)៖ យ៉ាងហោចក៏មាន សិស្សសាលាប្រុសស្រី ប្រមាណជាង២០ នាក់បាន ដួលសន្លប់ក្នុង សភាពទន់ដៃទន់ជើង ថបអារម្មណ៍ជា បន្តរបន្ទាប់ខណៈ ពេលពួកគេឈរគោរព ទង់ជាតិហេតុការនេះ កើតឡើងកាល ពីព្រឹកថ្ងៃទី២ខែ ធ្នូរឆ្នាំ២០១៩វេលាម៉ោង ០៧និង០០នាទីក្នុង វិទ្យាល័យស្រុក សំពៅលូនស្ថិតក្នុង ភូមិត្រពាំងព្រលឹត ឃុំមិត្តភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង៊។

សមត្ថកិច្ចបា នប្រាប់អោយដឹងថា ករណីសិស្សសាលា ដែលដួលសន្លប់ក្នុង សភាពថបអារម្មណ៍ទន់ដៃន់ជើង សរុបមានចំនួន២៥នាក់ ប្រុសចំនួន១នាក់ស្រី ចំនួន២៤នាក់ក្រោយ ពីទទួលបានព័ត៌មាន នេះភ្លាមកម្លាំង នគរបាលនៃអធិការ នគរបាលស្រុកសំពៅលូន សហការណ៍ជាមួយនិង លោកគ្រូអ្នកគ្រូនៃវិទ្យាល័យស្រុកសំពៅលូនបាននាំយកសិស្សទាំងនោះមកកានមន្ទីពេទ្យបង្អែកស្រុកសំពៅលូនដើម្បីជួយសង្គ្រោះបន្ទាន់។

ចំណែកក្រុមគ្រូពេទ្យបង្អែកស្រុកសំពៅលូនបានប្រាប់អោយដឹងថាក្រោយពីកម្លាំងនគរនិងលោកគ្រូអ្នកគ្រូស្រុកសំពៅលូនបាននាំយកសិស្សដែលដួលសន្លប់មកកាន់មន្ទីពេទ្យបង្អែកភ្លាមៗខាងក្រុមគ្រូពេទ្យបាននិងជួយសង្គ្រោះបន្តរក្រោយពីព្យាបាលហើយមានសិស្សស្រីចំនួន៤នាក់បានធូរស្រាលនិងវិលត្រឡប់ទៅផ្ទះជាបណ្តើរៗហើយចំណែកសិស្យដែលនៅសល់ចំនួន២១នាក់ទៀតក្រុមគ្រូពេទ្យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះមូលហេតុមិនទាន់ដឹងនៅឡើយ ដោយរង់ចាំការវិភាគពីគ្រូពេទ្យ ។

ជុំវិញករណីសិស្ស សាលាដួលសន្លប់យ៉ាង ព្រោងព្រាតបែបខ្លះបាន លើកឡើងថានេះអាច បណ្តាលមកពីអាកាសស្អុះ ស្អាប់ស្ងប់ស្ងាត់ខ្យល់ ធ្វើអោយសិស្សពិបាក ដង្ហើមទើបមាន ការដួលសន្លប់បែប នេះខ្លះទៀតលើក ឡើងថាអាចមណ្តាក មកពីកូនសិស្សខ្លះ ហូបអាហាមិនល្អ បណ្តាលអោយឈឺ បែបនេះទោះជា យ៉ាងណាក៏មហា ជនរងចាំមើលលទ្ធផល ពីគ្រូពេទ្យវិញថាតើសិស្ស សាលាទាំងនេះមាន អាការៈយ៉ាងណាបណ្តាល អោយមានការសន្លប់ បែបនេះទៅវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *