រថយន្តដឹកជនជាតិឥណ្ឌា១ ក្រុមចូលតាមច្រកប៉ោយប៉ែត បើកជែងនិងរថយន្ត១គ្រឿង ទៀតបានរ៉េចង្កូតធ្លាក់ ទៅស្នាមភ្លោះរបួស មនុស្សធ្ងន់ស្រាល៤នាក់

(ខេត្តបន្ទាយមានជ័យ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរ វាងរថយន្តដឹកជនជាតិ ឥណ្ឌា១ក្រុមចូលតាម ច្រកប៉ោយប៉ែតបើក ជែងនិងរថយន្ត១គ្រឿង ទៀតបានរ៉េចង្កូតធ្លាក់ ទៅស្នាមភ្លោះបណ្តាល ឲ្យមនុស្សរបួសធ្ងន់ ស្រាល៤នាក់នៅ វេលាម៉ោង៨យប់ ថ្ងៃទី ២ធ្នូ ឆ្នាំ ២០១៩ នៅចំណុចតាមបណ្តោយផ្លូវលេខ៦ ស្ថិតក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចស្រុក ព្រះនេត្រព្រះបានឲ្យ ដឹងថាអ្នកដំណើររងរបួស មានទី១ឈ្មោះ BHAGWAT RAJARAMKUMTA GANESH ប្រុស អាយុ៥៣ឆ្នាំ ជនជាតិឥណ្ឌា ទី២ឈ្មោះPHATANJALI UMAMAHESHWAR ស្រីអាយុ២៦ឆ្នាំ ជនជាតិឥណ្ឌា ទី៣មានឈ្មោះBAPAT SHYAM PRASAD ប្រុស អាយុ២៦ឆ្នាំជនជាតិឥណ្ឌានិងទី ៤មានឈ្មោះ PRASHANTHA KAMALESHWARA ប្រអាយុ៤៣ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុន ពេលកើតហេតុនោះគេ ឃើញរថយន្ត១គ្រឿងម៉ាក ម៉ាហីុន ត្រា ព៍ណប្រផះពាក់ ស្លាកលេខ៣១NO១៧៤  បើកដោយឈ្មោះSOPPINAKOUSHIKKEDALASARA ប្រុសអាយុ២៨ឆ្នាំ ចេញពីប្រទសថៃ ចូលមក ស្រុកខ្មែរតាមច្រកអន្តរ ជាតិប៉ោយប៉ែតពីលិចមកកើត លុះបើកមកដល់ចំណុច កើតហេតុបាន គេចនិងរថយន្តដែល កំពង់ឡើងជែងទិសផ្ទុយគ្នា ហើយចាំងភ្លើងហ្វ្រា ក៏បានរ៉េចង្កូតទៅខាងឆ្វេង ដៃបណ្តាលឲ្យធ្លាក់ ទៅខាងផ្លូវចូលស្នាមភ្លោះ បណ្តាលឲ្យក្រឡាប់ជាច្រើន ត្រឡប់ធ្វើឲ្យរងរបួសធ្ងន់ ស្រាល៤នាក់ ។

ក្រោយពីកើតហេតុ ហើយអ្នករបួសត្រូវ បានគេដឹកបញ្ជូនទៅ មន្ទីររ៉ូយ៉ាល់អង្គរ សៀមរាបដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្ត ត្រូវបានមន្ត្រីនគរបាល ចរាចរណ៍បញ្ជូនហកទៅ រក្សាទុកនៅអធិការស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយនៅ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *