មីទិញអបអរសាទរ ខួបអនុស្សាវរីយ៏ លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា ២ធ្នូ១៩៧៨និង ២ធ្នូ២០១៩

(ខេត្តបន្ទាយមានជ័យ)៖ លោកគោស៊ុំសារឿត សមាជិកសភាមណ្ឌល ខេត្តបន្ទាយមានជ័យ លោកខេងស៊ុំ ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ មន្ទីរ អង្គភាពនានាជុំវិញ ខេត្តលោកគ្រូអ្នកគ្រូសិស្ស នុសិស្សជាច្រើនបាន ចូលរួមក្នុងពិធីមីទិញ អបអរសាទរខួប អនុស្សាវរីយ៏លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ២ធ្នូ ឆ្នាំ១៩៧៨ និង២ធ្នូឆ្នាំ២០១៩ នៅសាលប្រជុំ គណបក្សប្រជាជន កម្ពុជាខេត្ត នៅព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

លោក អ៊ុំរាត្រី បានអានសុន្ទរកថា របស់សម្ដេចអគ្គមហា ពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សា ជាតិរណរិស្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបញ្ជាក់ឲ្យ ឃើញយ៉ាងច្បាស់ថា ថ្ងៃទី ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិ មួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើង វិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះ ប្រជាជនឲ្យរួចផុត ពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជ សាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ នៅបាន ជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។

ក្នុងនោះលោក អ៊ុំ រាត្រី បានប្តេជ្ញាថា នឹងបន្តលើកកម្ពស់ ស្មារតីថែរក្សាសាមគ្គី ភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យ អស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបាន កាន់តែជោគជ័យនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរភាព និងសមធម៌ និងអ្នកស្នេហាជាតិ ជាច្រើនរូបទៀតដើម្បី ផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យ ពូជសាសន៍ និងបានទទួល ជ័យជម្នះទាំងស្រុងនាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ។

ចុងបញ្ចប់នៃពិធីនេះ លោកគោស៊ុំសារឿតបាន ប្រគល់ឃីត១កញ្ចប់ ជូនអតីតយុទ្ធជន និងអ្នកមានគុណ បំណាច់ចំពោះប្រទេស ជាតិនិងអ្នកចូលរួម ជាង១,០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ម្នាក់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *