យុវជនអបរំបន្សាប គ្រឿងញៀននៅមណ្ឌល ភ្នំបាក់បានពុលអាហារកើន ដល់ជាង១៧០នាក់ ក្នុងនោះស្លាប់១នាក់

(ខេត្តបន្ទាយមានជ័យ)៖ នេះបើតាមការអះអាង របស់អាជ្ញាធរ និងសមត្ថកិច្ចបាន ចុះទៅដល់កន្លែងកើត ហេតុនោះប្រាប់ឲ្យដឹង ថាយុវជនអប់រំបន្សាប គ្រឿងញៀននៅមណ្ឌល ភ្នំបាក់ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលពុលអាហារនេះ កើនដល់ជាង១៧០នាក់ ហើយ ក្នុងនោះស្លាប់១នាក់ តាំងពីព្រឹកដល់ល្ងាច ថ្ងៃទី១ ខែឆ្នូ​ ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាន ឲ្យអ្នកសារព័ត៌មានដឹងថា យុវជន យុវនារី​ដែលទៅទទួល ការបន្សាបផ្តាច់សារធាតុ ញៀននៅជិវិតថ្មីភ្នំបាក់ ដែលពុលផ្លែត្រសក់ និងអាហារនោះបាន កើនពីចំនួន៦០នាក់ ស្រី១៣នាក់នៅពេលព្រឹក ដល់ពេលល្ងាច កើនដល់ជាង១៧០ នាក់ក្នុងចំណោមអ្នកអប់ រំបន្សាបជាង៨០០នាក់ ត្រូវបានបញ្ជូន ទៅពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យ ​បង្អែក​ក្រុង សេរីសោភ័ណ​ និងមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ​ និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុង មណ្ឌលតែម្តង។

តាមមន្ត្រីប្រចាំការមណ្ឌល បន្សាបគ្រឿងញៀន ឲ្យដឹងថាយុវជន យុវនារីទទួលបន្សាប សារធាតុញៀន បាននាំគ្នាយកផ្លែ ត្រសក់ខ្ចីពីថង់ ប្លាស្ទិចមកហូបដូច សព្វមួយដង។

ស្រាប់តែនៅថ្ងៃកើត ហេតុនោះយុវជន យុវនារីទទួល បន្សាបសារធាតុញៀន បានយកត្រសក់នាំ ចូលពី

ប្រទេសវៀ តណាមដែលម៉ូយបោះ ដុំបានដឹកចែកចាយ ពីខេត្តបាត់ដំបងនិង នៅផ្សារហ៊ុយ ឡេង ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យជា អំណោយរបស់ សប្បុរសជន ហើយយកមកផ្គត់ ផ្គង់ដល់មណ្ឌលជាប្រចាំ សម្រាប់ធ្វើម្ហូបឲ្យយុវជន យុវនារីហូបរាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃនេះ ទី១ខែវិច្ឆិកានោះ យុវជន យុវនារីហូប បង្កទៅជាពុលទៅវិញ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យនិងមន្ត្រី ពាក់ព័ន្ធបានចុះពិនិត្យ និងនៅប្រចាំដោះ ស្រាយបញ្ហានេះ ហើយមានប្រសាសន៍ ថាស្ថានភាពជនរងគ្រោះ ពុលចំណីអាហារនេះ អាចគ្រប់គ្រងបាន។

មកទល់យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ បើតាមគ្រូពេទ្យ និងលោកហេង គឹមស៊ត អនុប្រធានមន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់សារព៍ត៍មានថា ជនរងគ្រោះបានធូរ ស្រាលបណ្តើរហើយ អ្នកជម្ងឺមានអាការៈ ក្អួតចង្អោរ រាគរូស វិលមុខ ទន់សន្លាក់ដៃជើង ជាដើមហើយអ្នក សង្គ្រោះបានឲ្យខ្លឹមស ស្ករសនិងបន្តោង សេរ៉ូមបានធូស្បើយ ជាបណ្តើរៗផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *