សមត្ថកិចច្ចឃាត់ខ្លួន ជនសង័្សយចំនួន៥ នាក់បង្កហិង្សា ដោយចេតនាបណ្តាល ឲ្យអ្នកដទៃរងរបួសស្នាម នៅក្រុងបាត់ដំបង:

(ខេត្តបាត់ដំបង)៖ យុវជនមួយក្រុមមាន គ្នាចំនួន៥នាក់បាន ព្រួតគ្នាវ៉ៃយុវជនម្នាក់ ទៀតបណ្តាលអោយ រងរបួសធ្ងន់ត្រូវ បានកម្លាំងនគរបាល ក្រុងបាត់ដំបង ឃាត់ខ្លួនបានកាល ពីយប់ថ្ងៃទី២៩ខែវិច្ចិកា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០ នាទីនៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង៥នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ១-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ ៣៤ឆ្នាំ ទី២-ឈ្មោះ នី ណារី ភេទប្រុស អាយុ ៣១ឆ្នាំ ទី៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ទី៤-ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ និងទី៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ ២២ឆ្នាំ ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅ ភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា មកធ្វើការជាកម្មករ នៅក្រុងបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹង បន្តរទៀតថាជនសង័្សយ ខាងលើបានបង្កហិង្សា ដោយចេតនាមានស្ថាន ទម្ងន់ទោស (ប្រើអាវុធ) ទៅលើជនរងគ្រោះ ម្នាក់ទៀតមានឈ្មោះ រឿម សុខា ភេទប្រុស អា យុ២៨ឆ្នាំមានទី លំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់ នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

បច្ចប្បន្នជនសង្ស័យទាំង ៥នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលក្រុង បាត់ដំបងកសាង សុំនុំរឿងបញ្ជូនខ្លួនទៅ កាន់ស្នងការរដ្ឋានគរបាល ខេត្តបាត់ដំបងដើម្បីចាត់ ការបន្តរទៅ តាមនិតិវិធីផ្លូវច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *