ទំនាស់គ្នាពេលផឹកស៊ី ពលករខ្មែរវ៉ៃគ្នាស្លាប់ម្នាក់ នៅខេត្ត រ៉ាក់យ៉ង

(ប្រទេសថៃ) ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ ដែលជាពលករបម្រើ ការងារនៅក្នុងខេត្ត រ៉ាក់យ៉ងប្រទសថៃ បានស្លាប់យ៉ាងស្ងាត់ កំបាំងប្រមាណ២ថ្ងៃ ទើបមានគេប្រទះឃើញ សពបន្ទាប់ពីមានការ ផឹកស៊ីជាមួយ ពលករខ្មែរដូចគ្នា ហើយទំនងជាមាន ការទាស់ពាក្យសម្តី នឹងឈានដល់ការវ៉ៃសម្លាប់ ។

យោងតាមការ បង្ហោះព័ត៌មានពី សំណាក់ក្រុមហ៊ុន « មូលនិធិ ស្វាងផុន កុសុន » បានបញ្ជាក់ថាកាល ពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០១៩វេលាម៉ោង ៩ ព្រឹកមានការភ្ញាក់ ផ្អើលមួយបានកើតឡើង ដោយសារតែ មានគេប្រទះឃើញ មនុស្សស្លាប់នៅចំណុច ក្បែកន្លែងផលិតងៀត កូនត្រីប្រលាក់តាម បណ្តោយផ្លូវវ៉ាត់ខៅ យ៉ាយឈុំស្ថិត ក្នុងភូមិ១ឃុំក្លែងស្រុកមឿង ខេត្តរ៉ាក់យ៉ងប្រទេសថៃ ។

ក្រុមហ៊ុនមូលនិធិបាន បន្តថាភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅ ពិនិត្យដោយសង្គេត ឃើញថាសពបុរស ម្នាក់នេះត្រូវបានឃាតករ ប្រើប្រាស់វត្ថុរឹងវាយទៅ លើក្បាលផ្នែកខាង ក្រោយបណ្តាលអោយ ស្លាប់ហើយគេបាន យកក្រណាត់ចាស់ៗ មកគ្របយ៉ាងជិតដោយមិន មាននរណាម្នាក់ ចាប់អារម្មណ៍ឡើយ  ម៉្យាងវិញទៀតសមត្ថកិច្ច បានសន្និដ្ឋានថាជនរង គ្រោះអាចស្លាប់ មិនក្រោមពី២ថ្ងៃឡើយ។

នៅពេលនោះដែរក៏មាន ស្ត្រីម្នាក់ដែលបាន អះអាងថាបុរស នេះគឺជាសាច់ញាតិ បាននិយាយថាគេ មានឈ្មោះ ភ័ក្ត្រ អាយុ៥៥ឆ្នាំជាពលករ ខ្មែរដោយសព្វថ្ងៃកំពុង បម្រើការនៅក្នុងទីតាំង ងៀតកូនត្រីប្រលាក់នេះ ឯងដោយនៅទីនេះ មានពលករខ្មែរជា ច្រើនបានទៅធ្វើការ ជាមួយគ្នា ។

ស្ត្រីដដែលបានបន្តថា កាលពីព្រលបថ្ងៃ ទី២៧ខ្លួនបានឮបុរសនេះ និយាយជាមួយបងប្អូន ថាគេទៅផឹក

លេងជា មួយគ្នីគ្នាសិនហើយ ក៏បានបាត់រហូតលុះ ស្អែកឡើងក៏មិនឃើញ វត្តមានបុរសនេះមកធ្វើការ ដែរក្រោយមកទើប មានគេប្រទះឃើញសព ក៏បានរាយការណ៍ទៅ សមត្ថកិច្ថជំនាញតែម្តង ។

បច្ចុប្បន្នមនុស្សរួម ការងារមួយចំនួនត្រូវ បានក្រុមតម្រួតថៃនាំ ខ្លួនយកទៅសាកសួរ ជាបន្តបន្ទាប់ដោយ ឡែកសពក៏ត្រូវ បានកម្លាំងជំនាញដឹក បញ្ជូនយកទៅរក្សា ទុកនៅក្នុងបន្ទប់ពិសេស នៃមន្ទីរពេទ្យខេត្ត រ៉ាក់យ៉ង ជាបណ្តោះអាសន្នក្នុង ការធ្វើកោសល្យវិច្ច័យដើម្បី ឈានទៅចាប់ខ្លួនជន សង្ស័យមកអនុវត្ត តាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *