សម្តេចហ៊ុនសែន ចូលរួម​ អបអរសាទរ ខួប៣ឆ្នាំនៃការដាក់ បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិក ភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គ ការយូណេស្កូ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិក ភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រី វ័យចំណាស់មួយ របស់កម្ពុជា ដែលជាឧបករណ៍ ដែលមានឆ្លាក់នៅជញ្ជាំង ប្រាសាទអង្គរវត្តផងដែរ។

ចាប៉ីអាចលេងបាន មានអមជាមួយ បទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។

បទចម្រៀងចាប៉ីជា ទូទៅរៀបរាប់អំពី រឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សម្តេចតេជោហ៊ុនសែន ក៏បានថ្លែងសារ អរគុណដល់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដង វែងទាំងឡាយ ដែលបានចូលរួមក្នុ ងការថែរក្សា នូវសិល្បៈមួយនេះ អោយបានគង់វង្ស និងអរគុណដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតែងតែខ្នះខ្នែង ក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅ អង្គការយូណេស្កូ ក្នុងការដាក់ បញ្ចូលសម្បត្តិវប្បធម៌ របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក។

សម្តេចតេជោក៏ បានអំពាវនាវ សូមបងប្អូនជនរួម ជាតិទាំងអស់ បន្តថែរក្សាសម្បត្តិបេតិក ភណ្ឌវប្បធម៌ជាតិយើងឱ្យ នៅគង់វង្សជា បន្តបន្ទាប់ទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *