រដ្ឋបាលខេត្តកំពត ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤១នៃទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអាទិត្យ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទ ខេត្តកំពតមានរៀប ចំពិធីរំលឹកខួប អនុស្សាវរីយ៍លើក ទី៤១នៃទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០១៩)។

ពិធីនេះស្ថិតក្រោម អធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគណ បក្សប្រជាជនកម្ពុជា ខេត្តកំពត និងលោកស្រី ព្រមទាំងមានការ អញ្ជើញចូលរួមពី លោក លោកស្រី សមាជិកព្រឹទ្ធិសភា ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងសិស្សានុ សិស្សយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនេះ លោក ជាវ តាយ បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពតបានបង្កវិនាស សកម្មលើគ្រប់វិស័យ ដោយបំផ្លាញ អស់នូវរាល់រចនាសម្ព័ន្ធ សង្គមជាតិ និងកាប់សម្លាប់ ប្រជាជនឯងយ៉ាង រង្គាលបំផុត ប្រជាជនកម្ពុជាជាង ៣លាន៣សែននាក់ បានបាត់បង់ជីវិត យ៉ាងអយុត្តិធម៌។

លោកអភិបាលខេត្ត កំពតបានបញ្ជាក់ថា ព្រោះតែមើលឃើញ នូវអំពើដ៏សាហាវយង់ ឃ្នងនោះ ទើបកើតមានចលនា បះបោរក្រោកឈរឡើង តស៊ូរបស់ប្រជាជនគ្រប់ ទិសទីដោយបង្កើតជារណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលបច្ចប្បន្នមាន ឈ្មោះថារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយកម្លាំងបដិវត្តន៍ នៃរណសិរ្យសាមគ្គី សង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រ ពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ ព្រ័តរហូតទទួលបានជ័យ ជម្នះជាប្រវត្តិសាស្រ្តលើ របបកម្ពុជាប្រជាធិប តេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោក ជាវ តាយ បានក្រើនរំលឹកផងដែរថា ដូច្នេះសូមបងប្អូន  ពិសេសយុវជន យុវនារីទាំងអស់ចងចាំ ថាមានរណ សិរ្យ២ធ្នូឆ្នាំ១៩៧៨ ទើបមាន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជន កម្ពុជារួចផុតពីរណ្តៅមរណៈ បន្ថែមលើនេះទៀត មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទេីបមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *