កម្លាំងជំនាញនគរ បានស្រុកល្វាឯម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធ ករណីជួញដូរគ្រឿង ញៀនខុសច្បាប់

(ខេត្តកណ្តាល)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាន នគរបាលស្រុក ល្វាឯមចុះប្រតិបត្តិការ បង្ក្រាបករណីចែក ចាយគ្រឿញៀន មួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ កាលពីរសៀលថ្ងៃទី ១៥ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្ទះសំណាក់ យីហោរស្មីអង្គរ សុខសាន្តស្ថិតនៅក្នុង ភូមិព្រែកតាគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាជន សង្ស័យទាំង២នាក់ដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១មានឈ្មោះ តាំងវីភេទប្រុសអាយុ២៩ឆ្នាំ ជាជនជាតិខ្មែរមានមុខ របរមិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឈ្មោះឃុំ ព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែងទី២ឈ្មោះហ៊ាង ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ព្រែកតាប្រាំងឃុំ ភូមិធំស្រុក ល្វាឯមខេត្ត កណ្តាល ។

ក្រោយពីឃាត់ខ្លួន បានជនសង្ស័យ ភ្លាមកម្លាំងសមត្ថកិច្ច ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង បានរួមមាន សារធាតុញៀនតំ ហ្វេតាមីនបានចំនួន ០៣កញ្ចប់ធំទូរស័ព្ទ ដៃម៉ាកណូគារ១២៨០ ចំនួន១គ្រឿងនិងម៉ូតូ១ គ្រឿងម៉ាកវ៉េវព័ណ ក្រហមគ្មានស្លាកលេខ ចំនួន១គ្រឿងផងដែរ។

សមត្ថកិច្ចបានឱ្យទៀត ដឹងថានៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះខ្លួន បានទិញពីមនុស្ស មិនស្គាល់ឈ្មោះ នៅចំណុចវត្ត និរោធ រាជធានីភ្នំពេញដើម្បី យកមកលក់និង ចែកចាយបន្តរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំថវត្ថុតាងត្រូវ បានកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកល្វាឯមកសាង សុំនុំរឿងបញ្ជូនទៅកាន់ ស្នងការនគរបាល ខេត្តកណ្តាលដើម្បី ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *