រដ្ឋបាលខេត្តប៉ៃលិនរាប់បាត្រព្រះសង្ឃ ៧៥អង្គ និងប្រគេនទេយ្យទាន ឧទ្ទិសមគ្គផលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងជាការថែរក្សាប្រពៃណីជាតិ

ខេត្តប៉ៃលិន÷ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គភាព មន្ត្រីរាជការជុំវិញខេត្ត នាព្រឹកថ្ងៃចន្ទ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញរាប់បាត្រព្រះសង្ឃ ៧៥អង្គ និងប្រគេនទេយ្យទាន ឧទ្ទិសមគ្គផលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ អោយបានទទួលនូវអត្ថមនុញ្ញផល ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានថ្លែងទៅកាន់មន្ត្រីរាជការក្រោមឱវាទថា យើងនាំគ្នាថែរក្សាវប្បធម៌ប្រពៃណីជាតិដែលជាកេរ្តិ៍ដំណែលពីដូនតាយើងនេះជាអ្វីដែលខ្មែរមានហើយប្រទេសដ៏ទៃមិនមានដូចយើង។ ក្នុងនាមថ្នាក់ដឹកនាំខេត្តប៉ៃលិន សូមអោយបងប្អូនប្រជាពលរដ្ឋពិសេសមន្ត្រីរាជការត្រូវរួមគ្នាអភិរក្សល្បែង
របាំដែលជាប្រពៃណីខ្មែរអោយបានគង់វង្សយូរអង្វែងទៅ៕ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *