អភិបាលខេត្តប៉ៃលិន បានណែនាំដល់អាជីវករលក់ដូនៅជើងភ្នំយ៉ាត ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ

ប៉ៃលិន៖ ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅជើងភ្នំយ៉ាតក្បែរ អាស្រម លោក យាយយ៉ាត នារសៀលថ្ងៃទី០៧ ខែមេសាឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្ត ប៉ៃលិនបានមានប្រសាសន៍ណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមាន សណ្តាប់ ធ្នាប់ របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត ជាពិសេស គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួម ចំណែកក្នុង ការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ អាជ្ញាធរ ខេត្ត ប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ត្រៀម សម្រាប់ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដូចជា៖ការកសាងហេដ្ឋារចនា សម្ព័ន្ធ ការកែរ លម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត អភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ បងប្អូនអាជីវករ លក់ ដូរ នៅ ជើងភ្នំយ៉ាតក្បែរអាស្រមលោកយាយយ៉ាតទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមកបង្កើន សាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវចូលរួមសហការ ជាមួយ អាជ្ញាធរ និងមន្ត្រី ជំ នាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជា ប្រជាពលរដ្ឋ ល្អ ផងដែរ ។

សូមបញ្ជាក់ថា៖ ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយដ៏ល្បីល្បាញនៅក្នុងខេត្តប៉ៃលិន ដោយមាន ទីតាំង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ជាប់ផ្លូវជាតិលេខ៥៧ គឺជាបេះដូងនៃខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងឡើងទៅលើភ្នំគយ គន់ សំណង់ ប្រវត្តិសាស្រ្ត ព្រមទាំងចូលអុជទៀនធូបដាក់កម្រងផ្កា ថ្វាយជូនរូបសំ
ណាកលោកយាយយ៉ាត ដើម្បីបួងសួង សុំ សេចក្តីសុខសេចក្តីចម្រើន  និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរជិត
និងទីឆ្ងាយ។ដោយ÷ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *