លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញចូលរួម ទស្សនា ក្បាច់គុនមិត្តភាព ដែលមានប្រភេទ៣ប្រភេទកីឡា ដែលរៀបចំឡើងដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន ជាប្រធានគណៈកម្មការកីឡា….

(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ទស្សនា ក្បាច់គុនមិត្តភាព ដែលមានប្រភេទ៣ប្រភេទកីឡា ក្រោមកិច្ចសហការជាមួយសព័ន្ធគុនល្បុក្កតោកម្ពុជា ដែលរៀបចំឡើងដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី និងជាប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នគ្រូបង្គោលក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍។

ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *