សមត្ថកិច្ចនគរបាលស្រុកមោងឬស្សីចុះប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ ក្នុងបទល្មើសជាក់ស្ដែងយកមក អនុវត្តទៅតាមផ្លូវច្បាប់…

បាត់ដំបង÷កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤វេលាម៉ោង ១៥និង ៤៥នាទី នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនី យ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំ ងគ្រឿង ញៀន លោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធនាយការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះ ប្រតិ បត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែងនិង ឃាត់ ខ្លួនជន សង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់។
១-ឈ្មោះស៊ាន សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិពោធិ៍១ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ។
២-ឈ្មោះ ម៉ៅ សុមុន្នី ហៅ គោ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះស៊ាន សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍១ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង ។
៤-ឈ្មោះ គ្រី ចំណាប់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៥-ឈ្មោះ ម៉ែន ពូទី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫ ងឫស្សី ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៥ថង់ទម្ងន់៣៦,៦៨ក្រាម(ទាំងសំបក) -ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់), អំពូលចំនួន ០១
-ជញ្ជាំងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀត។

បច្ចុប្បន្ន÷ជនសង័្សយនិង វត្ថុតាងសមត្ថកិច្ចបានរៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តទៅ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *