សកម្មភាពដែលឈ្មួញ ដឹកឈើ ដែល មន្ត្រីជំនាញនៅស្រុកកែវសីមាមើលមិនឃើញ  វគ្គ៤…

ខេត្តមណ្ឌលគិរី ÷អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន នាល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤  នៅបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មាន ពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាព ប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលមន្ត្រីប្រចាំតំបន់ មិនដែលអើពើ អនុវត្តន៍ច្បាប់ ។

ក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទាំងយប់ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ ធ្វើការឆក់ល្វែង  បែរជាឆ្លើយថាដឹកឈើយកទៅធ្វើផ្ទះ  ចំណែកមន្ត្រី ដែលកំពុងតែងងុយដេក។

បន្ទាប់ពីបានលឺថាមានពាក្យបណ្តឹង របស់នាយឈ្មួញដឹកឈើដុះស្លែ ដែលជាខ្សែបណ្តោយរបស់ខ្លួន ចាប់ផ្តើមអនុវត្តតាមពាក្យបណ្តឹង តើលោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជួយបកស្រាយបានទេ

ចំពោះបញ្ហានេះ ក្នុងនាមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ.. ?

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ តើឯកឧត្តមយល់យ៉ាងណាវិញចំពោះភូមិសាស្ត្រ ដែលកំពុងតែបង្កើតបទល្មើសកាត់ទន្ទ្រានបំផ្លាញព្រៃឈើ យ៉ាងអាណាធិបតេយ្យយ៉ាងនេះ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែចាត់វិធានការយ៉ាងណាវិញចំពោះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី ដែលទុកបណ្តែតបណ្តោយ អោយមានបទល្មើសកាប់ទន្ទា្រនឈើនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនេត្រភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណីចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់មានប្រុសចំនួន៦នាក់និងស្រី២នាក់ ដោយក្តីអនុគ្រោះចំពោះប័ណ្ណសារព័ត៌មាន.ដែលផុតកំណត់ ដោយសារ ធ្វើការស្នើសុំទៅក្រសួងហើយ តែមិនទាន់ទទួលបានប័ណ្ណ។

សេចក្តីរាយការណ៍នៅព្រឹកទី១៦.ខែមីនា.ឆ្នាំ២០២៤ សមត្ថកិច្ច

នគរបាលខេត្តមណ្ឌលគិរីបានបញ្ជូនខ្លួនអ្នកកាសែត ចំនួន៨នាក់ក្នុងនោះស្រី០២នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីធ្វើការសាកសួរ ពីបទ(កំហែងយកប្រាក់ជាង៤០ ម៉ឺនរៀល)តាមបណ្តឹងរបស់អ្នកដឹកឈើ ។បើយោងតាម សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរី

បើយើងមិនល្មើសច្បាប់ហេតុអ្វីចាំបាច់ចាយលុយឲ្យអ្នកសារព័ត៌មានធ្វើអ្វី..?

ពាក្យចាស់តែងពោលថា ចេះឯងឲ្យក្រែងចេះគេ បើមិនមានភ្លើងខៀវ ពីមន្ត្រីគ្រាប់ល្ពៅទេ  តើឈ្មួញទាំងនោះ ដឹកជញ្ជូនកើតទេ ?

អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាបើកការស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទនៅខេត្តមណ្ឌលគិរីដោយក្តីអនុគ្រោះ។

ក្នុងនាមជាថ្នាក់ដឹកនាំនៃស្ថាប័នមួយដែលគ្រប់គ្រងមន្ត្រី ជំនាញក្នុងការប្រគល់ភារកិច្ចដើម្បីរក្សាការពារនិងផលប្រយោជន៍ជាតិ តាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តែបុគ្គល ដែលជាមន្ត្រីជំនាញប្រចាំតំបន់បន្ទាប់បានតួនាទីមុខតំណែងឋានៈខ្ពង់ខ្ពស់ហើយ

បែរជាមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័នទៅវិញតើនេះដោយសារតែហេតុអ្វី ។

បើយោងតាមទង្វើនិងការសន្និដ្ឋានរបស់អង្គភាពអ្នកសារព័ត៌មានយើងយល់ថាបុគ្គលទាំងនោះកំពុងតែប្រព្រឹត្តអំពើពុករលួយ ប្រព្រឹត្តបទល្មើសឃុបឃិតគ្នាជាប្រព័ន្ធ ដែលជាទង្វើគួរឱ្យស្អប់ខ្ពើមបំផុត។

ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ស្រឡាញ់សន្តិភាពស្រឡាញ់ការអភិវឌ្ឍស្រឡាញ់អ្វីដែលជារបស់ខ្មែរ តម្លៃនៃវិជ្ជាជីវៈអ្នកសារព័ត៌មានប្រកបដោយក្រុមសីលធម៌ សុជីវធម៌ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យរីកចម្រើនមួយកម្រិតបន្ថែមទៀត យោងតាមអនុសាសន៍បច្ចកោណរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។….

.

You might like

Leave a Reply

Your email address will not be published. Required fields are marked *