ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ …

(បន្ទាយមានជ័យ) : នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអានមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ របស់ ផ្នែកសឹករងម៉ាឡៃ ។

នាពេលនេះផងដែរ ឧត្តមសេនីយ៍ត្រី ជឹមប៊ុនអានមេបញ្ជាការ បានធ្វើការកោតសរសើរដល់កម្លាំងយោធាផ្នែកសឹករងម៉ាឡៃ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន និងការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរ ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃថែមទៀតផងសូមអរគុណ ។….

You might like

Leave a Reply

Your email address will not be published. Required fields are marked *