លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានក្រុងបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ …

បាត់ដំបង÷យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង នៅវេលា ២១ និង០០ នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានក្រុងបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចមុខវត្តក្តុល ស្ថិតក្នុងក្រុមទី១២ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុត ប៊ុនណា ហៅ ទូច ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង ។
វត្ថុតាងដកហូត គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់ ទម្ងន់ ០,៩១ ក្រាម,ទូរស័ព្ទដៃ ០១ គ្រឿង ។ លុះដល់វេលាម៉ោង ២១ និង២០ នាទី ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះដល់ត្រង់ចំណុចក្រុមទី២២ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង បន្តធ្វើការឃាត់ខ្លួនជនសង្ស័យជាមេក្លោងគ្រឿងញៀនម្នាក់ទៀត ឈ្មោះ ផុង សារិ ហៅ ហ៉ីង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅចំណុចខាងលើ ។
វត្ថុតាងដកហូត
-គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់ ៤.៥៩ ក្រាម ,ទូរស័ព្ទដៃ ០១ គ្រឿង ,ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង ។
វត្ថុតាងដកហូតសរុប:
-គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០២ កញ្ចប់ ទម្ងន់ ៥,៥០ ក្រាម ។
-ទូរស័ព្ទដៃ ០២ គ្រឿង ។
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *