លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស បាននាំយកថវិកាបេឡាមរណៈសង្រ្គោះប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០១គ្រួសារ…

ប៉ៃលិន៖ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ១១:០០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន៤,០០០,០០០៛ (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០១គ្រួសារ ឈ្មោះ ឌុច វុធ ទទួលមរណៈភាពកាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានចូលរួមសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពខាងលើផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *