កម្លាំងស្នងការនគរ បាលខេត្តបន្ទាយ មានជ័យចុះបង្ក្រាប ករណីចែកចាយ គ្រឿងញៀន និងឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនមួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុង សិរីសោភ័ណ ដឹកនាំដោយលោក ង៉េង សុជា ស្នងការរងទទួល ផែនប្រឆាំងគ្រឿង ញៀននិងដោយមាន ការសម្របសម្រួល ពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ ចំនួន២នាក់កាល ពីព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០១៩វេលាម៉ោង ១១និង១៥នាទី នៅចំណុចផ្ទះជន សង្ស័យស្ថិតនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ សៀប ម៉ាយ៉ា ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរអិស្លាម មានមុខរបរ លក់ខោអាវ ស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះ លាង ឧសភា ភេទស្រីអាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ មានមុខងារជា បុគ្គលិកកាស៊ីណូ ស្នាក់នៅអាគា កាស៊ីណូហូលីដេ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យកម្លាំង ជំនាញឆែកឆេរ រកឃើញវត្ថុតាងរួមមាន ម្សៅក្រាម ព័ណសសង្ស័យ គ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន១៩ថង់តូចៗ និង១ថងធំ ថ្នាំគ្រាប់អ៉ិចស្តាស៊ី ចំនួន១៥គ្រាប់ កូនដបដែល មានវត្ថុរាវនៅ ក្នុងដបមាន ចំនួន៧ដប ថង់សម្រាប់ច្រក គ្រឿងញៀនព្រម ទាំងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញ នៃស្នការនគរបាល ខេត្តបន្ទាយមានជ័យ កសាងសុំនុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្តបន្ទាយ មានជ័យដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *