សម្តេច ក្រឡាហោម ស ខេង បានសម្រេចតែងតាំងបំពេញបន្ថែមសមាសភាពក្រុមចល័ត ចំនួន៦រូប នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង..!!!

ធានីភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេច តែងតាំងបំពេញបន្ថែមសមាភាពក្រុមចល័តនៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងមានសមាភាពសមាជិកពិសេសដូចខាងក្រោម៖ ១ / ឯ.ឧ ប៉ោយ ឈិនឡុង ២/ ឯ.ឧ ហ៊ាង ចាន់ដារ៉ា ៣/ ឯ.ឧ លី រដ្ឋា ៤/ ឯ.ឧ ជួប រ៉ាឌូ ៥/ ឯ.ឧ សាប់ តារា ៦/ ឯ.ឧ ឃ្លៃ ឃ្លី ដោយយោងទៅតាមសេចក្តីសម្រេចខាងលើរបស់សម្តេចក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមគ្រប់ស្ថាប័នគណបក្សដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេច ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ក្នុងនោះដែរ សមាភាពថ្មីទាំង៦រូបខាងលើក៏បានថ្លែងនូវអំណរអរគុណទៅដល់ឯ.ឧ ស្បោង សារ៉ាត ជាពិសេសសម្តេច ក្រឡាហោម ស ខេង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានជឿជាក់ទៅលើសមត្ថភាពនិងបានផ្ដល់ឱកាសចូលជាសមាជិកក្រុមចល័តនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជាងនេះទៅទៀតសមាជិកក្រុមចល័តទាំងអស់ដែលទើបចូលនេះសូមប្ដេជ្ញាចិត្តបំរើការងារជូនគណបក្សប្រជាជនកម្ពុជា អោយអស់ពីសមត្ថភាព ដែលមានសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា។ សូមអរគុណសន្តិភាព!

You might like

Leave a Reply

Your email address will not be published. Required fields are marked *