កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងសហការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន 6 នាក់ករណីប្រើប្រាស់អាវុធខ្លីបាញ់ជនរងគ្រោះស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ..!!!

​បាត់ដំបង÷ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​  លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ស្នងការ.រង ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ វរសេនីយ៍ឯក​ ផង់​ សុភាព​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ (កែវ​ សុជាតិ​) ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​​ នៅ​ថ្ងៃទី​ ១១​ ខែ​ មេសា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១១:០៦​ នាទី​ នៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​ វវរសេនីយ៍ឯក( កោ​ សស៊ុនកាំង) ជា​នាយ​ការិយាល័យ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​សង្កែ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បវេល​ កម្លាំង​កង​រាជ​អាវុធហត្ថខេត្ត​បាត់ដំបង​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ឃាតកម្ម​ (​ ប្រេីប្រាស់​កាំភ្លេីង​ខ្លីបាញ់​សម្លាប់​ )​  និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៦​ នាក់​ មក​មកកាន់ស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ។ 1-ឈ្មោះ វុធ សួខសួស្តី ហៅ​ សល់​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ មានទីលំនៅ​ ភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង​ ។  (​ ជា​ជន​ដៃ​ដល់​ )​ 2-ឈ្មោះ ឡុង ស្រីចើត ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ មានទីលំនៅ​ ភូមិក្បាលឡាន ឃុំអំពិលប្រាំដើម ស្រុកបវេល​ ខេត្តបាត់ដំបង។  (​ ជា​បក្សពួក​ )​ 3-ឈ្មោះ កៅ លីគួ ភេទប្រុស អាយុ​ ២១​ ឆ្នាំ មានទីលំនៅ​ ភូមិបោសឡោក ឃុំសឿ ស្រុកមង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ។  (​ ជា​បក្សពួក​ )​   4-ឈ្មោះ កែវ ឡេងហាក់ ភេទប្រុស អាយុ​ ២៣​ ឆ្នាំ មានទីលំនៅ​ ភូមិអូរស្បែកកប្រេីស​ ឃុំអំពិលប្រាំដើម ស្រុកបវេល​ ខេត្តបាត់ដំបង​ ។  កម្លាំង​កងរាជ​អាវុធ​ហត្ថ​ ឃាត់ខ្លួន​ (​ ជាបក្សពួក​ )​ 5-ឈ្មោះ លឹម គឹមថុង ភេទប្រុស អាយុ​ ១៨​ ឆ្នាំ មានទីលំនៅ​ ភូមិអន្លង់ស្តី ឃុំអំពិលប្រាំដើម ស្រុកបវេល​  ។  កម្លាំង​កងរាជ​អវុធហត្ថ​ឃាត់ខ្លួន​ (​ ជា​បក្សពួក​ )​ 6-ឈ្មោះ ស៊ី សំ ភេទប្រុស អាយុ​ ២៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល  (​ ជា​បក្សពួក​ )​ ឆ្លងតាមការសួរយកចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា “ពួកខ្លួន បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ ប្រាកដមែន ” ។ កាល​ពី​ថ្ងៃទី​ ០៩​ ខែ​ មេសា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១២:៣៥​ នាទី​ នៅ​ចំណុច​ក្រុមទី​ ៦១​ ភូមិ​បឹង​ព្រីង​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​០៦​ នាក់​ខាងលើ​ បាន​ចូលរួម​ធ្វេី​សកម្មភាព​ បាញ់​សម្លាប់​ជនរងគ្រោះ​ ឈ្មោះ​ រឿង​ ប៉ូឡូ​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ បណ្តាល​ឱ្យ​រង​របួស​ ០១​ គ្រាប់​ ត្រូវ​ត្រង់​ទ្រូង​ខាង​ឆ្វេង​ (​ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ )​ ។ វត្ថុតាង​ដែលសមត្ថកិច្ចដកហូតរួមមាន -​ អាវុធ​ខ្លី​ ០១​ ដេីម​ -​ ម៉ូតូ​ចំនួន​ ០៥​ គ្រឿង​ បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​ធ្វេីការ​ កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *