កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់បទល្មើសជាក់ស្ដែង..!!!

(ខេត្តតាកែវ)៖ កម្លាំងការិយាល័យ គ្រឿងញៀន សហការជាមួយកងរាជអាវុធ ហត្ថស្រុកគិរីវង់ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាកា រង ទទួលមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយបានទទួលបទបញ្ជា  លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តតាកែវ និងមានការសម្របស ម្រួលនីតិវិធីលោក ស៊ឹម ជុំសុខហេង) ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណី គ្រឿងញៀនជាក់ស្តែង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។

ក្រោយពីចុះបង្ក្រាបករណី គ្រឿងញៀនខាង លើកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ ក្នុងនោះមានប្រុស ០៣ស្រី០១នាក់។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះ គឹមលីហួរ  ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ជាអ្នកប្រើប្រាស់និងរក្សាទុក ជួញដូរគ្រឿងញៀន ទី២ឈ្មោះ រិន ស្រីល័យ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបបលក់គ្រឿងក្រអូប ត្រូវជាប្រពន្ធ អ្នកទាំងពីរនាក់រស់ នៅភូមិឃុំកើតហេតុ  ខាងលើ ទី៣ ឈ្មោះ អ៊ិត សំអាត ភេទប្រុសអាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបបមិនពិតប្រាកដ ជាអ្នកប្រើប្រាស់គ្រឿងញៀន រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ តាកែវ និងទី៤ ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាអ្នកប្រើប្រាស់ រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ខេត្តតាកែវ។

ក្នុងកិច្ចចុះប្រតិបត្តិការ ខាងលើនេះផងដែរ កម្លាំងជំនាញដករហូត វត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ធំ១១កញ្ជប់ តូច០៧ ទម្ងន់ស្មើរនិង ៦១៧.២៧ក្រាម ថ្លឹងទាំងសំបកថង់ ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ ធំ០៧កញ្ជប់ ស្មើនិង ១៣២០គ្រាប់ មានទម្ងន់ស្មើរនិង ១៤៥.៩៣ក្រាម ថ្លឹងទាំងសំបកថង់ ប្រាក់ដូល្លាចំនួន ២៤០០$  ពីពាន់បួនរយ ដុល្លាអាមេរិច ប្រាក់រៀល ២,៦៥៥,០០០រៀល ពីរលានហុកសិបប្រាំម៉ឺនរៀល។ ដបទឹកសុទ្ធធំ ចំនួន០១ដប មានផ្ទុកដោយទឹកសារធាតុញៀន ទូរសព្ទ័ចំនួន០៣គ្រឿង (ម៉ាកViVO ,iPhne, iphone11ProMaX) ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ ស ខៀវ ស្លាកលេខតាកែវ 1Y2809 និងសម្ភារៈវេចខ្ចប់ ថ្នាំញៀនមួយចំនួនទៀត។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង បួននាក់ខាងលើ និងបានធ្វើតេសទឹក នោមរកសារធាតុញៀន លទ្ធផល:០៣នាក់វិជ្ជមាន ប្រុស៣នាក់ និងអវិជ្ជមាន០១នាក់ស្រី និងបានធ្វើតេស្ត រកមេរោគជំងឺកូវីត១៩ លទ្ធិផលអវិជ្ជមានទាំងអស់។

បច្ចុប្បន្នជនសង្ស័យនិង វត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ន នៅទីបញ្ជាការអាវុធហត្ថ ខេត្តកាកែវកម្លាំងជំនាញ កំពុង់ធ្វើការសាកសួរនិង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម នីតិវិធីច្បាប់។ ដោយលោក សឿន ហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *