ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ លង់ទឹកត្រូវបានជួយសង្រ្គោះ ដោយកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១..!!!

(បន្ទាយមានជ័យ) ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បិណ្ឌ ១៣ (Ben 13) លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដែលកំពុងប្រចាំការនៅគោលដៅតំបន់រងគ្រោះ ដឹកនាំដោយលោកវរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង កងពល វេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី២៣ កញ្ញា ២០២២ បានចេញប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសម្នាក់ អាយុ ៨ឆ្នាំ លង់ទឹក ឈ្មោះ វ័ន ឆានុន ដោយសារ ទឹកហូរ មានសភាពខ្លាំង បានគួចហូរនាំទៅផ្នែកខាងក្រោម សំណង់ទ្វារទឹកធំ ចម្ងាយ៤០០មែត្រ ដែលស្ថិតនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយ​ទទួលបានបញ្ជា ពីលោកមេបញ្ជាការកងពល កងកម្លាំងអន្តរាគមន៍ បានចេញប្រតិបត្តិការភ្លាមៗ ជួយសង្គ្រោះ ក្មេងប្រុសខាងលើបានទាន់ពេលវេលា និងបានប្រគល់ជូនអាជ្ញាធរ អណាព្យាបាលវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *