លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ដឹកនាំក្រុមការងារសង្កាត់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក សុខ កុយ មេភូមិទួលប្រាសាទ!!

(ក្រុងប៉ោយប៉ែត)៖កាលពីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធាចៅសង្កាត់រងទី១ សង្កាត់ប៉ោយប៉ែតដឹកនាំ លោក លោកស្រីចៅសង្កាត់រង នឹងលោក លោកស្រីសមាជិក ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត នឹងលោក លោកលោកស្រីជំនួយការ សង្កាត់ប៉ោយប៉ែត នឹងលោក លោកស្រីមេភូមិ អនុភូមិជំនួយការភូមិ និងកម្លាំងប្រជាការពារក្នុង សង្កាត់ប៉ោយប៉ែតបាន ចូលរួមបុណ្យសព លោក សុខ កុយ មេភូមិទួលប្រាសាទ នៅគេហដ្ឋានស្ថិត ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ក្នុងឳកាសនុះផងដែរ លោក ភោគ លន់ ចៅសង្កាត់បាននាំយក បច្ច័យនិងគ្រឿងឧបភោគ បរិភោគ រួមមានដូចខាងក្រោម៖ ១.ថវិកាចំនួន១៦០០០០០រៀល ប្រាក់បាត១០០០បាត  ២.អង្ករ៥០kg ៣.មី២កេស ៤.ទឹកត្រី១យួរ ៥.ទឹកស៊ីអ៊ីវ១យួរ ៦.ទឹកសុទ្ធ៤យួរ។

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សូមចូលរួមរំលែកមរណទុក្ខ និងក្តីអាឡោះអាល័យបំផុតជាមួយលោកស្រីជាភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់មកវត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងមហិទ្ធិឫទ្ធិទេវតាឆ្នាំថ្មីទាំង មួយម៉ឺនលោកធាតុ សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធឧបាសក សុខ កុយ ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា លោកសុខ កុយ ជាមេភូមិទួលប្រាសាទ ដ៏ឆ្នើមម្នាក់ដែលប្រជាពលរដ្ឋ គោរពស្រលាញ់ គ្រប់ៗគ្នា បានទទួលមរណៈភាព ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី០៣ខែ កញ្ញាឆ្នាំ២០២២ និងប្រារពពិធីបុណ្យ ធ្វើឡើងនៅគេហដ្ឋានស្ថិតក្នុងភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *