សមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់សម្លាប់ប្អូនប្រុសបង្កើត នៅស្រុកស្នួល ព្យាយាមរត់គេចខ្លួន ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាននៅខណ្ឌឬស្សីកែវ ..!!!

  • ក្រចេះ÷ ករណីឃាតកម្មបាញ់សម្លាប់ប្អូនប្រុសបង្កើតមួយបានកើតឡើងកាលថ្ងៃសុក្រ ០៨កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វា ស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង០៨.០០នាទី នៅចំណុចការ៉េ៩៩៩៩ ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បង្កដោយជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់លើជនរងគ្រោះឈ្មោះ ស្រ៊ុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្អូនបង្កើត ត្រូវចំស្នៀតផ្កាខាងឆ្វេង ធ្លាយទៅ ស្នៀតផ្កាខាងស្តាំ បណ្តាលឲរងរបួសធ្ងន់ និង បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេល កំពុងដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

    ដោយឡែកជនសង្ស័យជាបងបង្កើត ឈ្មោះ ស្រ៊ុន ខុម ក្រោយពេលធ្វើសកម្មភាពរួចបាន រត់គេចខ្លួន បាត់ ដោយបានយកវត្ថុតាងទៅជា មួយ។

    ក្រោយពីទទួលបានព័ត៌មានខាងលើ នៅថ្ងៃទី06 ខែសីហា ឆ្នាំ2022 កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រាបបានជនស្ស័យឈ្មោះ ស៊្រុន ខុម ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់) នៅចំណុចផ្ទះសំណាក់ទឹកមាសស្ថិតក្នុងសង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លី01ដើម ម៉ាកGlock លេខKPY990 បង់02 គ្រាប់9mm ចំនួន12គ្រាប់ និងម្សៅក្រាមថ្លា ពណ៌ស ចំនួន1កញ្ចប់មធ្យោម និង2កញ្ចប់តូច។

    បច្ចុប្បន្ន÷ជនសង្ស័យខាងលើត្រូវបានកម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តនីតិវិធី ប្រគល់ជនសង្ស័យខាងជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់កាតបន្តតាមនីតិវិធី។ដោយលោកសឿនហ៊ាឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *