ប្រហិតខូចគុណភាពដែលឈ្មួញនាំចូលពីប្រទេសថៃដឹកតាមរថយន្តមកកម្ពុជាត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀង ចុះបង្ក្រាបឃាត់ញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់!!!

ខេត្តបាត់ដំបង÷នៅថ្ងៃ សុក្រ ៣កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​នៅចំណុចគោ​ល​ដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង

វេលាម៉ោងប្រមាណ ១២​និង​០០នា​ទីនគរបាលស្រុកកំរៀង ដែលមានលោកវរសេនី​យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន​០១​គ្រឿង​ ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាក​លេខកំពង់ចាម2A-0087 បើកបរដោយឈ្មោះសុខ ចាន់ភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យលើរថយន្តឃើញមាន​ប្រ​ហិ​តចម្រុះខូចគុណភាពប្រមាណជាង២,០០០គីឡូក្រាមដែលផ្ទុកពេញរថយន្ត។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូន​ទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគបាលខេត្តបាត់ដំបងដើម្បីអនុវត្ត បន្តតាមនីតិវិធី ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *