ចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ក្នុងចំណោមប៉ាក់ពួក២នាក់ ករណីប្រើកាំបិតបុ័ងតោនឹងច្រវ៉ាក់ ដេញកាប់នឹងវាយ ២នាក់ប្តីប្រពន្ឋប្លន់!!

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៏ពីនគរបាលឲ្យដឹងថា៖ កាលពីថ្ងៃទី២២មិថុនា២០២២ វេលាម៉ោង ១៣.០០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ មានអំពើ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់កាបូបលុយ) បង្ករឡើងដោយជនសង្ស័យចំនួន០២​នាក់៖ ១.ឈ្មោះឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានទីលំ​នៅ​ភូមិទ្រារ៤ សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ។

២.ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិត​ប្រាកដ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ​ធានីភ្នំពេញ បានធ្វើសកម្ម​ភា​ពទាញយកកាបូបហើយប្រើច្រវ៉ាក់និងកាំបិតបាំងតោ ដេញកាប់ប្លន់យកកាបូបលុ​យ របស់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធជាអ្នកលក់ដូរ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះពីរអ្នកប្ដីប្រ​ពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រ​ឡប់មកផ្ទះវិញ។​ ក្រោយពេលធ្វើសកម្មភាពរួចកម្លាំងនគរបាលបានចុះអន្តរាគមន៌និងឃាត់ខ្លួនបានជន​សង្ស័យ០១នាក់ឈ្មោះឡាត់ ជីវរ ដកហូតវត្តុតាងរួម​មាន៖កាបូបលុយចំនួន០១ លុយដុល្លាចំនួន ១៦៥២$ -លុយខ្មែរចំនួន ១៥៧៦០០៛​

– ជញ្ជៀនចំនួន០១វង់។(របស់ជនរងគ្រោះ) កាំបិតបាំងតោចំនួន០១ សម្រាប់ធ្វើសកម្មភាព ច្រវ៉ាក់០១ខ្សែមានកិបសោរម៉ូតូម៉ាកWIN​NERពណ៏ខ្មៅ​ពណ៌​ខ្មៅ គ្មានផ្លាកលេខ០១​គ្រឿង ទូរស័ទ្ទ០១គ្រឿងម៉ាកVIVO​ពណ៏ខៀវ០១គ្រឿង។ (របស់ជនសង្សយ័) រីឯជនសង្ស័យម្នាក់ទៀតឈ្មោះយុ បាន រត់គេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្សយ័ សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *