កម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ឆ្មក់បង្រ្កាបរថយន្ត កែឆ្នៃដឹកឈើ១គ្រឿង ក្នុងចំណោម៣គ្រឿង ខណៈពេល មេឈ្មួញរួមគំនិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចខិលខូច យករថយន្តកែឆ្នៃ ចូលព្រៃដឹកឈើខុសច្បាប់ !!!

(ខេត្តពោធិ៍សាត់)៖ មហាជនអបអរសាទ រកងកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ឆ្មក់បង្រ្កាបរថយន្ត កែឆ្នៃដឹកឈើ១ គ្រឿងក្នុងចំណោម ៣គ្រឿង ខណៈពេល មេឈ្មួញរួមគំនិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចខិលខូច យករថយន្តកែឆ្នៃ ចូលព្រៃដឹកឈើខុសច្បាប់ ខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេង ដែលគេស្គាល់ថា គឺជារថយន្ត របស់មេឈ្មួញឈើ ឈ្មោះ កោះ សំភី ឬ ហ៊ុ ហយ ហៅ (តាហយ)។

មួយរយៈពេល កន្លងមកថ្មីៗនេះ ក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធន ធានធម្មជាតិ និងគៀងគរ ប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួល បំផ្លាញដើមឈើធំៗ ចេញពីរតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំ រកសត្វព្រៃ-ភ្នំឱរ៉ាល់ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែល មានមុខកាត់ធំៗ រួចធ្វើសកម្មភាព ដឹកចេញមកក្រៅ តាមរយះរថយន្តកែឆ្នៃ គ្រប់ប្រភេទនិងគ្រប់ៗ រូបភាពតែម្ដងមិន ដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបាន ម្តងណានោះឡើយ ម្នាក់ៗ សង្ងំទទួលលាភសក្ការៈ ស្ងាត់ឈឹង ដូចចោរលួចសេះអញ្ចឹង។

ម្យ៉ាងវិញទៀតធ្វើការ របៀបអ៊ែលៗ កន្ទេលធំបន្លំដេក មិនដែលរាយការណ៍ ជូនទៅមេរបស់ខ្លួន ដូចជាមន្ទីរបរិស្ថានខេត្ត ក៏ដូចជាខាងមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់នោះទេ ។

ចំណុចត្រង់នេះហើយ ដែលមហាជន បានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីឡេមឡឺម ក្នុងមូលដ្ឋានបាន ទទួលផលប្រយោជន៍ ពីរមេឈ្មួញឈើធំៗ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ហើយ ទើបភ្លេចតួរនាទី របស់ខ្លួនបែបនេះ រហូតមានកម្លាំងកង រាជអាវុធហត្ថលើ ផ្ទៃប្រទេសធ្វើការបង្ក្រាប បានឈើមានមុខកាត់ធំៗ ប្រគល់ឲ្យជំនាញរបស់ ខ្លួនគ្រប់គ្រងទើបខ្មាស់ គេពេញប្រព័ន្ធ ផ្សព្វផ្សាយនាៗនោះ។

យោងតាមប្រភព ច្បាស់ការមួយពី កម្លាំងសហការដែល បានចុះប្រត្តិប្រត្តការ បង្រ្កាបរថយន្តកែ ច្នៃដឹកឈើផ្ទាល់ បានអោយអង្គភាព យើងដឹងថានៅ រសៀលថ្ងៃព្រហស្បត្តិ៍  ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្រ្កាបបានរថយន្ត កែច្នៃដឹកឈើមួយ គ្រឿងផ្ទុកទៅដោយ ឈើមានមុខកាត់ធំៗ នៅពីលើដែល ធ្វើឡើងនៅលើ កំណាត់ផ្លូវលំ១ខ្សែ  ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមប្រភព ដ៌ដែលបានបន្តទៀត ថាក្រុមការងារ កងកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទ ល្មើសធនធាន ធម្មជាតិ (កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ដោយទទួលបាន សេចក្តីរាយការណ៌ជា សម្ងាត់និងចុះធ្វើការ ដោយយកចិត្ត ទុកដាក់ផងនោះ ក្រោយមកទើបកម្លាំង បានជួបរថយន្តកែច្នៃ ចំនួន៣គ្រឿង  ប៉ុន្តែដោយមាន កម្លាំងតិចធ្វើការ បង្រ្កាបបានតែ១ គ្រឿងប៉ុណ្ណោះ ដោយមានផ្ទុក ឈើអារជ្រុងចំនួន ៣ដុំធំៗស្មើ ប្រមាណ១០ម៉ែត្រ ត្រីគុណការបង្ក្រាប នេះដែរដូចវាយ បំបែកឆ្នាំងបាយលោក សុខ ប្រសិទ្ធ និងលោក ប៉ុល ចាន់ថា មេព្រៃឈើតុំ និងក្រគរ រួមទាំងលោក សេន ឆៃលី មន្ត្រីបរិស្ថាន មានតួនាទីជា ប្រធានស្នាក់ការរង (អំពិល)អញ្ចឹង កាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នោះ ។

រថយន្តកែច្នៃត្រូវ បានបង្រ្កាបមានផ្ទុក ឈើអារបួនជ្រុង ចំនួន៣ដុំធំៗ ក្នុងនោះចំនួន២ដុំ មានមុខកាត់ ទំហំប្រមាណ ០,៥០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ និង១ដុំទៀត មានមុខកាត់ ទំហំប្រមាណ ០,៩០ម៉ែត្រ មានប្រវែង៦ ម៉ែត្រដូចគ្នា ដូច្នេះឈើជ្រុងទាំង ចំនួន៣ដុំធំៗនេះ មិនក្រោម១០ម៉ែត្រ ត្រីគុណនោះទេ ហើយឈើអារបួន ជ្រុងដឹងតាមមធ្យោ បាយរថយន្តកែច្នៃនេះ ចេញពីតំបន់ព្រៃភ្នំ ដែនជំរកសត្វព្រៃភ្នំ ឱរ៉ាល់ខេត្តពោធិ៍សាត់ ឆ្លងកាត់ស្នាក់ ដ៍រឹងម៉ាំមួយ គឺ ស្នាក់ការរង (អំពិល) មានលោក សេន ឆៃលី មន្ត្រីបរិស្ថានជាប្រធាន ហើយរថយន្តកែ ច្នៃដឹកឈើនេះមក ទំលាក់ចុះនៅក្បែរ បងសង្កាត់ រដ្ឋបាលព្រៃឈើ.ឈើតុំ មានលោក សុខ ប្រសិទ្ធ ជានាយសង្កាត់ ទំរ៉ាំមកដល់នេះក៍ឆ្លង កាត់សមត្ថកិច្ចតាមដង ផ្លូវច្រើនស្ថាប័ន ក្នុងនោះក៍មាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចថ្នាក់ ក្រសួងមហាផ្ទៃឈរ ជើងនៅទីនោះផងដែរ ។

យោងតាមប្រភពព័ត៌ មានដែលបានបែក ធ្លាយមកថា លោក សេន ឆៃលី មន្ត្រីបរិស្ថាន និងជាប្រធានស្នាក់ការរង (អំពិល) ដែលល្បីល្បាញខាង ពង្រាយមន្រ្តីក្រោមឱវ៉ាទ ដាក់តាមគម្ពោទព្រៃគ្រប់ ច្រកល្ហក់នោះគ្មាន សមត្ថភាពបង្ក្រាប ឡើយគឺដើម្បីតែ ផលប្រយោជន៍ប្រមូល លុយពីរទេះក្របី ម៉ូតូ គោយន្ដ និងរថយន្តដឹក ឈើតែប៉ណ្ណោះ រាល់អ្នកសារព័ត៌មាន ធ្វើការសម្ភាសន៍តា មរយៈទូរស័ព្ទទៅលោក សេន ឆៃលីប្រធាន ស្នាក់ការរង (អំពិល)ម្ត ងក្នុងតំបន់គាត់ គ្រប់គ្រងគាត់តែងតែ ឆ្លើយថាគ្មានបទល្មើស ព្រៃឈើឆ្លងកាត់ ឬឈើដែលលោក ថែរក្សារនោះដែរ កន្លងមកធ្លាប់ឆ្លើយតា មរយ:ទូរសព្ទលក្ខណៈឌឺដងមកអ្នក សារព័ត៌មាន ថាមានតែអ្នកដឹក ថ្មឆ្លងកាត់ហើយគេ មានច្បាប់អនុញ្ញាត ថែមទៀតផង ។

ដោយឡែក លោក សុខ ប្រសិទ្ធ ជានាយសង្កាត់ រដ្ឋបាលព្រៃឈើ.ឈើតុំ បានឲ្យដឹងតាម ទូរស័ព្ទនា រសៀលថ្ងៃដដែល នេះដែរថា វត្ថុតាងរថយន្តកែច្នៃ ដឹកឈើត្រូវបានបង្រ្កាប លោកបានទទួល ហើយ ដើម្បីបន្តនីតិវិធី ។ដោយ លោកផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *