ប្តីចិត្តតិរច្ឆានបាន ប្រើអំពើហិង្សា វាយប្រពន្ធរងរបួស ធ្ងន់ហើយរលូតកូនក្នុងផ្ទៃ រហូតដល់ស្លាប់ បាត់បង់ជីវិតយ៉ាង អាណោចអាធ័ម ពេលនេះត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយ..!!!

(ខេត្តព្រះសីហនុ)៖ បប្ដីចិត្តតិរច្ឆាន បានធ្វេី សកម្មភាព វាយប្រពន្ធរង របួសធ្ងន់ហើយរលូត កូនក្នុងផ្ទៃ រហូតដល់ ស្លាប់យ៉ាងអាណោច អាធម៌ហើយ ព្យាយាម រត់ គេច ខ្លួន បានពីរថ្ងៃ  ក៏ត្រូវ កម្លាំង សមត្ថកិច្ច នគរបាល ជំនាញ ខេត្ត ព្រះសីហនុ  ស្រាវជ្រាវ រហូត ឈាន ដល់ ការ ឃាត់ ខ្លួន  យកមកចាត់ការបន្តតាមនីតិវិធី។ នេះបេីយោង តាម របាយការណ៍ របស់ ស្នងការ នគរបាល ខេត្ត ព្រះសីហនុ  ដែល ទទួល បាន នៅព្រឹកថ្ងៃសុក្រទី ១៣  ខែឧសភា  ឆ្នាំ ២០២២។

យោងតាម របាយការណ៍ ដដែល  បានបន្តថា  កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង ៣០នាទី នៅចំណុច.ភូមិជើងគោ ឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ មានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស កើតឡើង បបង្កដោយជន សង្ស័យម្នាក់- ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្ម ភាពវាយទៅលើជនរងគ្រោះ-ឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន) មុខរបរមេផ្ទះ មានទីលំ នៅជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ រលូតកូនក្នុងផ្ទៃ និងបានស្លាប់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០ នាទី ក្រោយពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពេលធ្វើ សក ម្មភាពរួចជន សង្ស័យបានរត់ គេច ខ្លួនបាត់តែម្តង។

បន្ទាប់ពីទទួលបានពត៌មាន នេះភ្លាម លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងនៃអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដោយបានសហការ ជាមួយការិយាល័យ ព្រហ្មទណ្ឌខេត្តព្រះសីហនុ កម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ និងនគរបាល ខេត្តកំពុងស្ពឺ ធ្វើការស្ទាក់ឃាត់ ខ្លួនជនសង្ស័យ ខាងលើបាន នៅចំណុចលើដងផ្លូវជាតិលេខ៤ ត្រង់.ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១៧ និង ០៥ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ខណៈពេលដែលជន សង្ស័យកំពុងជិះ រថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថ កិច្ចជំនាញកំពុងដឹក យកមកអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធី និងចាត់ការ តាមផ្លូវច្បាប់ ៕ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *