កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខសហការជាមួយកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនក្រុមក្មេងស្ទាវជាច្រើននាក់ដើម្បីយកមកអនុវត្តតាមនីតិវិធី!!!

(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌសែនសុខ សហការជាមួយ កម្លាំងកងរាជអាវុធ ខណ្ឌសែនសុខ បានធ្វើការឃាត់ ខ្លួនក្រុមក្មេងស្ទាវ ចំនួន៧២នាក់ ព្រមទាំងដកហូត ម៉ូតូចំនួន២៨គ្រឿង និងវត្ថុតាងរួមមាន ដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ដែលលាក់ទុកក្នុងព្រៃ ជាច្រើនសម្រាប់យក មកធ្វើសកម្មភាពតាមផ្លូវ សាធារណៈ។ ប្រតិបត្តិការការណ៍ នេះបានធ្វើឡើងនៅ វេលាម៉ោង១២និង៤០នាទីរំ លងអធាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍ ផ្លូវបេតុង មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌ មានបានឲ្យដឹងថា ក្រុមក្មេងស្ទាវ-ក្មេង ទំនើងប្រមូលផ្តុំគ្នាទាំង កណ្ដាលយប់នេះ បានប្រមូលផ្ដុំគ្នាត្រៀម ទៅប្រយុទ្ធគ្នាជាមួយ ក្រុមក្មេងស្ទាវមួយ ក្រុមផ្សេងទៀត ក៏ប៉ុន្តែខណៈកំពុង ប្រមូលផ្ដុំគ្នា កម្លាំងចម្រុះនៃ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ កំពុងល្បាតពួនស្ទាក ក្នុងភូមិសាស្រ្តស្មុគ ស្មាញក្នុងមូលដ្ឋាន ដោយមានការ សង្ស័យឃើញមានការ ប្រមូលផ្ដុំគ្នាមនុស្សច្រើន ដោយសុទ្ធតែក្មេងស្ទាវ បានធ្វើការសួរនាំ ឃាត់ខ្លួន រហូតឈានដល់ ការរកឃើញដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ជាច្រើនបានលាក់នៅ ក្នុងព្រៃក្នុងដីឡូត៍ ដើម្បីទុកត្រៀម កាន់ចាក់គ្នាផងដែរ។

ប្រតិបត្តិការនេះ កម្លាំងចម្រុះអធិការ ដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំដោយលោក វរសេនីយ៍ទោ  សុធា វិសុទ្ធ អធិការរងទទួល ផែនព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ សហការជាមួយ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ខណ្ឌសែនសុខ បានឃាត់ខ្លួន ក្រុមក្មេងស្ទាវ ចំនួន៧២នាក់ និងម៉ូតូ២៨គ្រឿង និងរកឃេីញដាវ និងកាំបិតប៉័ងតោ ជំពាមកៅស៊ូ ជាង១០គ្រឿង។

បច្ចុប្បន្នក្រុមក្មេង ទំនើងទាំងអស់ ចំនួន៧២នាក់ ត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីធ្វើការសួរ នាំនិងចាត់ការ តាមនីតិវិធីច្បាប់៕ ដោយលោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *