មេឈ្មួញជើងខ្លាំងល្បីល្បាញខាងដឹកជញ្ជូនឈើប្រណិតអត់ច្បាប់ប្រចាំស្រុកត្រពាំងប្រាសាទ ឈ្មោះ ប្អូន វ៉ាង គ្មានសមត្ថកិច្ចណាធ្វើការបង្ក្រាប

(ខេត្តឧត្តរមានជ័យ)៖ មេឈ្មួញចាស់ វស្សាម្នាក់ឈ្មោះ ប្អូន វ៉ាង កំពុងតែកាក់កប យ៉ាងខ្លាំងក្នុងមុខ ជំនួញរកសុីដឹកជញ្ជូន ឈើប្រណិតអត់ច្បាប់ ឡើងធ្វើមានបានដូរ សេរីឡានគ្រប់មូដ។

ជាក់ស្តែងជារៀង រាល់ថ្ងៃរាល់ឆ្នាំ កន្លងមកហើយ មេឈ្មួញជើងខ្លាំងឈ្មោះ ប្អូន វ៉ាង រូបនេះតែងតែធ្វើ សកម្មភាពដឹកជញ្ជូន ឈើប្រណិតគ្រប់ទិស ទីកន្លែងនៅក្នុងស្រុក ត្រពាំងប្រាសាទ ចូលទៅស្ដុកទុកនៅ ផ្ទះរបស់ខ្លួនក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងដឹកបន្ដយកទៅ លក់នៅតាមរោង សិប្បកម្មកែច្នៃនៅ ស្រុកត្រពាំងប្រាសាទ ដោយមិនដែលឃើញ មានអស់លោកមន្ដ្រី ជំនាញណាធ្វើ ការបង្ក្រាបឡើយ។

មហាជនគ្រប់មជ្ឃដ្ឋាន បានលើកឡើងថា បើគ្មានការឃុបឃិត ស៊ីសំណូកសូក ប៉ាន់ពុករលួយ និងបើកដៃពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងស្រុកនិង ខេត្តទេនោះ គឺមេឈ្មួញនេះ មិនអាចដឹកជញ្ជូន ឈើប្រណិត បានយ៉ាងរលូនជា រៀងរាល់ថ្ងៃរាប់ខែរាប់ឆ្នាំ តាមតែអំពើ ចិត្តបាននោះឡើយ ម្ល៉េះនិងត្រូវជៀស មិនផុតពីការចាប់ បង្ក្រាបនោះទេ។

ប្រជាពលរដ្ឋក៏ដូច ជាមហាជនជាច្រើន បានទទូចនិងសំណូម ពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ដ្រីជំនាញ ថ្នាក់ជាតិទាំងអស់ មេត្តាជួយអន្តរាគមន៍ និងដាក់បទបញ្ជាដល់ មន្ត្រីក្រោមឱវាទ ឲ្យជួយទប់ស្កាត់ ចាប់បង្ក្រាបមេ ឈ្មួញឈ្មោះ ប្អូន វ៉ាង នេះផង បើពុំដូចច្នោះទេ ព្រៃឈើដែលនៅ សេសសល់បន្តិចបន្តួចនេះ និងត្រូវរងនូវការ រលាយហិនហាចខ្នេចខ្ទី ក្រោមស្នាដៃរបស់ មេឈ្មួញរូបនេះ  និងពួកឈ្មួញដ៏ទៃ ទៀតដាក់ជាពុំខានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *