ផ្លូវដី ស ចំនួន ២ ខ្សែប្រវែងជាង ២២ គីឡូម៉ែត្រត្រូវ បានសម្ភោធដាក់ អោយប្រើប្រាស់ទុក ជាចំណងដៃជូន ប្រជាពលរដ្ឋឃុំ ស្រែសំបូរ ស្រុកសៀមប៉ាង !

(ខេត្តស្ទឹងត្រែង)៖ ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សា នុសិស្សក្នុងឃុំ ស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងទៅមក សាលារៀនបាន ងាយស្រួល ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវដី ស ចំនួន ២ ខ្សែ ប្រវែងជាង ២២ គីឡូម៉ែត្រដែលបាន ចំណាយថវិកាសាងសង់ ដោយមូនិធិឃុំឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មី២០២២។

ថ្លែងនៅក្នុងពិធី សម្ពោធឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើង អំពីសារៈសំខាន់ នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យ មានការអភិវឌ្ឍ នៅគ្រប់ទីកន្លែង និងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមថែ រក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍន ភាពនៃការ អភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លា ថែមទៀត ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាល ទី៤របស់រាជរដ្ឋាភិបាល កម្ពុជាដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏ផ្តាំផ្ញើដល់ ប្រជាពលរដ្ឋដែល ធ្វើដំណើរ ប្រើប្រាស់ ឆ្លងកាត់ផ្លូវ ទាំង ២ ខ្សែ នេះ ក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅ សង់ខាងផ្លូវ នេះ ត្រូវគោរពច្បាប់ចរាចរណ៍ នឹង ចេះជួយថែរក្សា ដើម្បីឲ្យផ្លូវ ជាប់នឹងរឹងមាំ បានយូរ និង ងាយស្រួលក្នុងការ ដំណើររបស់បង ប្អូនប្រជាពលរដ្ឋ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *