លោកសិច ជាមេឈ្មួញដ៏ល្បីឈ្មោះ ម្នាក់ក្នុងខេត្តព្រះវិហារ ប៉ុហ្នឹងហើយសមត្ថកិច្ច មិនហ៊ានបង្ក្រាបទៀត

(ខេត្តព្រះវិហារ)៖ ពិតជាមិនធម្មតាមែន លោក សិច ចេះមន្តអាគមន៍ អូមអាម បំបាំងភ្នែកអាជ្ញាធរ និងសមត្ថកិច្ច ខេត្តព្រះវិហារ មិនអោយរកឃ្លាំង ឈេីលោកសិច ឃេីញ គេសង្កេតឃើញថាការ ដឹកជញ្ជូនឈើយ៉ាង អនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាម គោយន្តកន្ត្រៃ រថយន្តតូចធំហាក់ បីជាគ្មានការទប់ស្កាត់ និងបង្ក្រាបឡើយ ភាគច្រើន ដឹកចូលដេប៉ូឈើ លោក (សិច) ដែលល្បីធំជាងគេក្នុងទឹក ដីខេត្តព្រះវិហារ  ហើយគ្មាន សមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។

នេះបើតាមប្រភពពី ប្រជាពលរដ្ឋបាន លួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា សព្វថ្ងៃគេសង្កេតឃើញ សកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូល ដេប៉ូឈើ(លោកសិច) ដែលដើរអ៊ួតក្អេងក្អាង ថាក្នុងទឹកដី ខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ាន ធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នា អស់ហើយតាំងពីលើ ដល់ក្រោម ហើយគេដាក់ ការសង្ស័យថាគ្មានច្បាប់ ណាគេអនុញ្ញាត ឲ្យដឹកជញ្ជូនឈើយក មកស្តុករួចលក់ ចែក ចាយបន្តទៅតាម បណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យ ដូច្នេះនោះទេ។

ពលរដ្ឋដាក់ការសង្ស័យថា មានតែពួកមន្ត្រីខិល ខូចមួយចំនួនទេ ដែលលួចឃុបឃិត គ្នាជាមួយមេឈ្មួញ ខាងលើនេះយក កន្លេលធំបន្លំដេក ព្រោះតែផលប្រយោជន៍ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផល ប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួន ដែលជាមន្ត្រីសុីប្រាក់ខែ រដ្ឋបម្រើរាស្ត្រ ដើម្បីសង្គមជាតិធ្វើ ឲ្យបាត់បង់ នូវធនធានធម្មជាតិ ជាពិសេសព្រៃ ឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឲ្យបម្រែ បម្រួលអាកាស ធាតុផងដែរ។

ប្រភពពីពលរដ្ឋបាន អោយដឹងបន្តរទៀតថា ដេប៉ូឈេីមួយកន្លែង ដែលស្ថិតនៅចំណុច កក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផល អនុផលព្រៃឈើដោយ ខុសច្បាប់ស្ទើរ រៀងរាល់យប់ ប្រភពដឹងចេញពីរតំបន់ ព្រៃឡង់ក្នុងភូមិសាស្ត្រ ឃុំធ្នា ស្រុកជ័យសែន ខេត្តព្រះវិហារ តែជំនាញហាក់ បីដូចមើលមិនឃើញ ប្រជាពលរដ្ឋបានថ្លៃង ប្រាប់បន្ថែមទៀតថា ដេប៉ូខាងលើមាន ម្ចាស់ឈ្មោះ សុិច ជាអ្នកទទួលទិញឈើមកស្តុកទុកក្នុងឃ្លាំង ដើម្បីទុកដឹកចេញទៅលក់នៅតាមបណ្តាខេត្តនានា។

ធ្វើអោយពលរដ្ឋមួយចំនួនដាក់ ការសង្ស័យថាលោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ ប្រហែលជានបាន សើមមាត់សើម ករហើយបានជាទុកអោយ មួយឈ្មួញខុសច្បាប់ ទាំងនោះធ្វើការដឹកបានរំភើយ ទើបមិនហ៊ានបង្ក្រាប។

ដោយឡែកលោក សេង សុងច័ន្ទសុជាតិ ដែលមានតួនាទី ជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ កំពុងតែដេក លង់លក់ក្នុងម៉ាស៊ីនត្រជាក់ ចាំទទួលលេខកូដពី ឈ្មួញទាំងអស់នោះ ហើយមែនទេ បានជាមិនហ៊ានមក ក្បែរដេប៉ូខុសច្បាប់ ខាងលើ សព្វថ្ងៃមន្ត្រីបរិស្ថានមាន តួនាទីយ៉ាងសំខាន់ការពារ ដែនតំបន់ព្រៃឡង់ ចុះហេតុអ្វីឈើដឹក ចេញពីព្រៃឡង់ស្ទើរ តែរៀងរាល់ថ្ងៃមិន បង្ក្រាបបែបនេះហើយឈ្មួញ ឈើឈ្មោះ សុិច សព្វថ្ងៃកំពុងតែ កាងឡានដឹកផល អនុផលតាមដងផ្លូវ ដោយគ្មានច្បាប់អនុញ្ញាត ទៀតផង ជាចុងក្រោយ ពលរដ្ឋក៍សូមសុំណូមពរ ទៅ ដល់លោកប្រាក់ សុវណ្ណអភិបាលនៃ គណ:អភិបាល ខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាល ប្រគល់ដាវអាជ្ញាសឹកឲ្យ ដើម្បីបង្ក្រាបរាល់បទ ល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាព ជូនសង្គមជាតិ យើងទាំងមូល ជាពិសេសទប់ ស្កាត់បទ ល្មើសធន ធានធម្មជាតិនេះតែម្តង លោកអភិបាលខេត្តមេត្តា គួរពិនិត្យទៅលើមន្ត្រី ក្រោមឱវាទមួយ ចំនួនដែលអសកម្ម ធ្វើតែរបាយការណ៍បំភ្លៃ ការពិតជូនថ្នាក់ ដឹងនាំតែប៉ុណ្ណោះ។

ហើយបណ្តែត បណ្តោយឲ្យឈ្មួញ ក្រុមឈើរូបនេះធ្វើព្យុះ ភ្លៀងតាមតែអំពើរ ចិត្តនោះទេ ខ្ចីដៃពលរដ្ឋក្រី ក្របំផុសឲ្យចូលព្រៃ កាប់ឈើខុសច្បាប់ យកមកលក់ឲ្យខ្លួន ដែលជាឈ្មួញកណ្តាល អង្គុយចាំយកប្រយោជន៍ រួមនិងមន្ត្រីគ្រាប់ ល្ពៅស្ងោថ្នាក់ក្រោមមួយ ចំនួនផងដែរ ពាក់ព័ន្ធក្នុងករណីនេះ ពលរដ្ឋលើកឡើងខាងលើ អង្គភាពសារព័ត៌មាន យើងខ្ញុំរងចាំការស្រាយ បំភ្លឺពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត រៀងរាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *