កម្លាំងនគរបាល ស្រុកសំពៅលូន បង្ក្រាបល្បែងស៊ីសង ១០កន្លែងនិងឃាត់ ខ្លួនអ្នកលេងបាន៥៥នាក់

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍ តាមការណែនាំពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិង ទប់ការរីករាលដាលនូវជំងឺកូវិដ ១៩ក្នុងសហគមន៍ កម្លាំងនគរបាលស្រុកសំពៅលូន ដឹកនាំបញ្ជារផ្ទាល់ដោយ លោកវរសេនីយ៍ទោ ទឹមវិឆ័យ អធិការនគរបាល ស្រុសំពៅលូន បានចុះបង្ក្រាបករណី ល្បែងស៊ីសងមួយ កន្លែងនិងឃាត់ខ្លួនអ្នក លេងល្បែងប្រុសស្រី បានចំនួន៥៥ នាក់កាលពីថ្ងៃទី១០ ខែឆ្នូឆ្នាំ២០២១ក្នុងភូមិ សាស្ត្រស្រុងសំពៅ លូនខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានប្រាប់អោយដឹងថា ដោយអនុវត្តន៍ តាមការណែនាំពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរខេត្តបាត់ដំបង ក៏ដូចជាការទប់ ស្កាត់ការជួបជុំ ប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង និងទប់ស្កាត់ការរីករាល នូវជំងឺកូវិដ១៩ កុំអោយឆ្លងចូលក្នុង សហគមន៍កម្លាំងនគរ ស្រុលសំពៅលូន បានធ្វើការបោសសំអាត រាល់ល្បែងស៊ីទាំងអស់នៅក្នុង មូលដ្ឋានស្រុកសំពៅលូន ក៏ដូចជាការរក្សារនូវសុវត្ថភាព ភូមិឃុំមានសុវត្ថភាព ទៅតាមអនុសាសន៍ សម្តេចក្រឡាហោម ស ខេង លោកតែងដាស់តឿន ជារឿយដល់កងកម្លាំង នគរបាលទូទាំង ប្រទេសជារឿយៗ។

លោកអធិការបានបន្តរ ទៀតថាអ្នកលេងល្បែង ទាំង៥៥នាក់ខាងលើក្នុង នោះមានស្រីចំនួន៤០ នាក់ក្នុងនោះ មានលេងល្បែងដូចជា បៀរ និងឡូតូ មានចំនួនចំនួន១០ កន្លែងផ្សេងគ្នាក្នុងស្រុង សំពៅលូន  ហើយកម្លាំងជំនាញ បានធ្វើការអប់រំ ណែនាំនៅនិងកន្លែងដើម្បី បញ្ឈប់ការលេងល្បែង ស៊ីសងខុសច្បាប់ តទៅទៀត។

សូមបញ្ជាក់ផងដែល ថាចាប់តាំងពីលោក វរសេនីយ៍ទោ ទឹមវិឆ័យ ឡើងកាន់តំណែជា អធិការស្រុកសំពៅលូន គេសង្កេតឃើញថា លោកមានស្នារដៃ យ៉ាងច្រើនក្នុងការ បង្ក្រាប់បទល្មើសផ្សេងៗ បានទាន់ពេលវេលា ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ធ្វើអោយប្រជាសាទរនិង សប្បាយចិត្តចំពោះការ ដឹកនាំរបស់លោក អធិការរូបនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *