ឯកឧត្តម កែវសេងលន មេបញ្ជាការកង ពលសូមប្រកាស គាំទ្រយ៉ាងពេញទំហឹង អស់ពីដួងចិត្តចំពោះ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  ក្នុងការប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត គឺជាយុវជនថ្មី និងជាឥស្សរជន ថ្នាក់ដឹកនាំខ្មែរដ៏ ឆ្នើមមួយរូប និងជាគំរូនៃ ព្រះរាជាណា ចក្រកម្ពុជា???

(ខេត្តបាត់ដំបង)៖ ឧត្តមសេនីយ៍ត្រី  (កែវ  សសេងលន) មេបញ្ជាការ  កងពលតូចថ្មេីរជេីងលេខ ៥៣ ព្រមទាំង នាយទាហាន  នាយទាហានរង  និងពលទាហាន  ទូទាំង កងពលតូច ថ្មេីរជេីងលេខ ៥៣  នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម (កែវសេងលន) មេបញ្ជាការកងពល សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងអស់ ពីដួងចិត្តចំពោះប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តមបណ្ឌិត  (ហ៊ុន ម៉ាណែត) គឺជាយុវជនថ្មី និងជាឥស្សរជន ថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើម មួយរូបរបស់កម្ពុជា ពោរពេញ ដោយសមត្ថភាព ប្រជាប្រិយភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបាន ការកោតសរសើរ ការគោរព និងការស្រឡាញ់ ពីសំណាក់ប្រជាជន ទូទៅ មន្រ្តីរាជការ និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទទូទាំង ព្រះរាជាណាចក្រកម្ពុជា ហើយបាន និងកំពុង រួមចំណែកដឹកនាំ និងចូលរួមយ៉ាង សកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងនាមលោក ជាមេបញ្ជាការកង ពលព្រមទាំងនាយទាហាន នាយទាហានរង  និងពលទាហាន ទូទាំង កងពលតូច ថ្មេីរជេីងលេខ ៥៣  មានជំនឿជឿជាក់ និងគាំទ្រ បេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជា ឥស្សរជនដែល ស័ក្តិសមជាអនាគត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារ បូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់ កិត្យានុភាពជាតិ និងការអភិវឌ្ឍ ជាតិឱ្យកាន់តែមាន ភាពរីកចម្រើន លើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ ប្រជាជនកម្ពុជា អរគុណសន្តិភាព។ ដោយ លោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *