ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធ ករណីចោរកម្ម ???

(ខេត្តពោធិ៍សាត់)៖​ ជនសង្ស័យ០៣នាក់ ត្រូវបានសមត្ថកិច្ច ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក (យឹម ស៊ាងហៃ) អធិការនៃអធិការ ដ្ឋាននគរបាល ក្រុងពោធិ៍សាត់បាន ប្រាប់ឲ្យដឹងថា ក្រោយទទួលបានពាក្យ បណ្តឹងពីប្រជាពលរដ្ឋ លោកបានដឹកនាំ កម្លាំងអន្តរាគមន៍នៃ អធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ សហការជាមួយ កម្លាំងជំនាញខេត្ត បានចុះធ្វើការស្រាវជ្រាវ នឹងកំណត់មុខ សញ្ញាជនសង្ស័យ លុះដល់ វេលាម៉ោង០៨និង០៤នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ក្រាប ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០២នាក់រួមទាំង ម៉ូតូចំនួន០១គ្រឿងដែលជិះ ធ្វេីសកម្មភាព នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បន្ទាប់មក នៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបាន បន្តចុះបង្ក្រាបទីតាំង ទទួលផលចោរកម្ម មួយកន្លែង ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យជា ម្ចាស់ ផ្ទះចំនួន០១នាក់ ដកហូតបានម៉ូ តូចំនួន០៤គ្រឿងនឹង វត្ថុតាងមួយចំនួនទៀត ។

លោកវរ:សេនីយ៍ឯក យឹមស៊ៀងហៃ អធិការ បានបន្តថា ជនសង្ស័យទាំងបីទី: ១-ឈ្មោះ រិទ្ធ ដែន ភេទប្រុស អាយុ៣៧ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបេីកម៉ូតូ ២-ឈ្មោះ ឆម ពយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកលួចម៉ូតូ និង៣-ឈ្មោះ យឿន ចាន់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកទទួលទិញ ។

លោកអធិការ បានបន្តទៀតហើយថា បច្ចុប្បន្នជនសង្ស័យ ទាំង០៣នាក់រួមទាំង វត្ថុតាងសមត្ថកិច្ចឃាត់ ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ កំពុងកសាងសំណុំរឿង បន្តដើម្បីចាត់ការតាម នីតិវិធី ៕ ដោយ លោក ផាន់ ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *