ជនជាតិថៃ៦នាក់ បម្រុងឆ្លងដែនចូល ប្រទេសវិញទាំង ខុសច្បាប់ត្រូវបាន កម្លាំងការពារព្រំដែន លេខ៨១៥ ឃាត់ខ្លួនបញ្ជូនមកកាន់ អធិការស្រុកម៉ាឡៃ….!!

(ខេត្តបន្ទាយមានជ័យ)៖ ដោយនុវត្តន៍តាម សេចក្តីណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សួង សៅ មេញ្ជាការវរសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ៨១៥ បានដាក់បទបញ្ជារ រឹតបន្តឹងតាមប៉ុស្តិ៍ ដែលនៅជាប់និង បន្ទាត់ព្រំដែនជាប់ កម្ពុជាថៃដើម្បី ទប់ស្កាត់រាល់បទ ល្មើសឆ្លងដែនខុសច្បាប់អោយ បានជាដាច់ខាត។

ជាក់ស្តែងកាលពី ថ្ងៃទី៣០ខែវិច្ឆិការ ឆ្នាំ២០២១វេលា ម៉ោង១៨និង៣០នាទី ដោយអនុវត្តន៍តាម បទបញ្ជារបស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ចាការវរសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៥កម្លាំងនគរបាល ប៉ុស្តិ៍ក្បាលទំនប់ ចំនួន៤នាក់ដឹកនាំដោយ លោកវរសេនីយ៍ត្រី រឿមប៊ុនរិទ្ធ នាយប៉ុស្តិ៍សហការ ជាមួយកម្លាំងយោធា សឹករងស្រុកម៉ាឡៃ បានចុះល្បាតនិងទប់ ស្តាត់ឃាត់បានជន ជាតិថៃចំនួន០៦នាក់ ដែលបម្រុងលួចឆ្លងដែន ចូលទៅក្នុងប្រទេសថៃ វិញក្នុងភូមិសាស្ត្រ ភូមិក្បាលទំនប់ឃុំ អូរទំព័រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនជាតិ ថៃទាំង៦នាក់ក្នុងនោះ មានស្រី២នាក់បម្រុង លួចឆ្លងដែនចូលទៅ ក្នុងប្រទេសថៃវិញ មកដល់ចំណុច ភូមិសាស្ត្រខាងលើ ត្រូវបានកម្លាំងល្បាតប្រទះ ឃើញនិងនាំខ្លួនមក កាន់ប៉ុស្តិ៍ក្បាល ទំនប់ដើម្បីធ្វើការសាក់សួរ។

សមត្ថកិច្ចបានបន្តរ ទៀតថាក្រោយពី សាកសួរជនជាតិថៃ ទាំង០៦នាក់ខាងលើ និងមានការណែនាំពី  លោកវរសេនីយ៍ឯក សួង សៅ មេញ្ជាការវរសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ៨១៥ ពាក់ព័ន្ធការឆ្លង ដែនខុសច្បាប់ ព្រមទាំងបានធ្វើកិច្ចសន្យារួច និងបានប្រគល់ ជនជាតិថៃខាងលើនេះ ជូនផ្នែកជំនាញ របស់អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការ បន្តតាមនីតិវិធីច្បាប់ ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *