កម្លាំងកងរាជអាវុធហត្ថ សហការស្ទាក់ចាប់ រថយន្តដឹកឈើប្រណិត មួយគ្រឿងក្នុងបទល្មើស ជាក់ស្ដែងដោយគ្មាន លិខិតអនុញ្ញាត???

(ខេត្តកំពង់ឆ្នាំង)៖ នៅវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអ.ហ ក្រុងកំពង់ឆ្នាំង ចំនួន០៥នាក់ ប្រេីប្រាស់រថយន្ដ ចំនួន០៣គ្រឿង ដឹកនាំដោយលោក វ.ត្រី អុឹម លីអុីម មេបញ្ជាការអ.ហ ក្រុងកំពង់ឆ្នាំងបាន ចុះសហការជា មួយកម្លាំងគយ ប្រចាំសាខាខេត្ត កំពង់ឆ្នាំងសរុប ចំនួន០៧នាក់។

ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហ ខេត្តកំពង់ឆ្នាំង និងមានការ សម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ឆ្នាំង។

យោងបទល្មើស ជាក់ស្ដែង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុ ងករណីដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត និងរារាំងសមត្ថកិច្ច ចុះអនុវត្តការងារ ប្រព្រឹត្តកាលពីថ្ងៃ ទី៣០ វិច្ឆិកា ២០២១ វេលាម៉ោង០១និង៣០នាទី ស្ថិតនៅចំណុចភូមិ ត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ មានឈ្មោះដូច ខាងក្រោម÷ ១-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ដ រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមាន÷ ១-រថយន្តចំនួន០១គ្រឿង ម៉ាកហាយឡិនឌ័រ (High Lander) ពាក់ស្លាកលេខ កណ្ដាល2A-3606 ពណ៌ទឹកប្រាក់។ ២-ឈឺប្រណិត(ធ្នង់)មួយចំនួន មិនទាន់បានវាស់វែង។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានការិយាល័យ ជំនាញយកទៅធ្វើតេស្ត រកមេរោគកូវីត១៩ លទ្ធផលអវិជ្ជមាន និងកំពុងកសាង សំណុំរឿងបញ្ជូន ទៅអយ្យការ ដើម្បីបន្តនីតិវិធី។ ដោយ លោក ផាន់ ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *