សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ចំនួន៩នាក់ ករណីហឹង្សាដែល មាន(ស្ថានទម្ងន់ទោស) ប្រើកាំបិតតាំងតោកាប់ បណ្តាលឲ្យរងរបួសធ្ងន់???

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជន សង្ស័យចំនួន៩នាក់ ករណីហឹង្សាដែលមាន (ស្ថានទម្ងន់ទោស) ប្រើកាំបិតតាំងតោកាប់ ឲ្យរងរបួសជាធ្ងន់ធ្ងរ ព្រឹត្តនៅចំណុចផ្លូវ ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ចំណែកជនរង គ្រោះឈ្មោះវឿង ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥៨៧ ផ្លូវបេតុង ក្រុម១៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ ខ្លួនចំនួន៩នាក់៖ ១- ឈ្មោះ សា រឿនរក្សា មុខរបរសិស្ស ស្នាក់នៅភូមិលើដែក ស្រុកល្វាឯម ខេត្តកណ្តាល (មានសារធាតុញៀន)។ ២- ឈ្មោះ ប្រាជ្ញ ថាវិរះ ភេទប្រុស សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (មានសារធាតុញៀន)។ ៣- ឈ្មោះ សែម វិរះឆ័យយុទ្ធ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុង ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៤- ឈ្មោះ សឿន សុខឡា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ  (មានសារធាតុញៀន)។ ៥- ឈ្មោះ ជឿន ជីវន័្ត ភេទប្រុស មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ម្តុំរង្សវង់មូលកាំកូ សង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀន)។ ៦- ឈ្មោះ វឿន វណ្ណះ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (មានសារធាតុញៀន)។ ៧- ឈ្មោះ សំ ណាងចំណាន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះលេខពុំស្គាល់ ផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង (មានសារធាតុញៀន)។ ៨- ឈ្មោះ សិត បញ្ចបាន ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុង ក្រុម២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (មានសារធាតុញន)។ ៩- ឈ្មោះ យឹងកុកម៉េង ភេទប្រុស សិស្សសាលា ស្នាក់នៅផ្ទះលេខ៤៨៨ ផ្លូវលេខ២៨៨ ភូមិ៥ សង្កាត់បឹងកីងកង២ ខណ្ឌបឹងកីងកង។

សមត្ថកិច្ចបាន អោយដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង២០:០០នាទី ជនរងគ្រោះកំពុង អង្គុយហូបការហ្វេផ្ទះ ល្វែមួយកន្លែង នៅចំណុចកើតហេតុ ក៏មានជនសង្ស័យ១ក្រុម ជិះម៉ូតូ៥-៦គ្រឿង មានគ្នា១២នាក់ ប្រដាប់ដោយកាំបិត តាំងតោដាវច្រវ៉ាក់ បានចុះពីលើម៉ូតូដេញ កាប់ជនរងគ្រោះ បណ្តាលឲ្យរង របួសធ្ងន់ធ្ងរក្បាល និងខ្នង ជនសង្ស័យក៏គេច ខ្លួនបាត់អស់ ក្រោយកើតហេតុ ក្រុមគ្រួសារបញ្ជូន ជនរងគ្រោះទៅមន្ទីរ ពេទ្យកាលម៉ែត្រ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បើកការស្រាវជ្រាវ ឈានទៅឃាត់ ខ្លួនជនសង្ស័យ បានចំនួន៩នាក់ នៅចំណុច បន្ទប់ជួលលេខ៨ ភូមិដើមិគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង២និង០០នាទីយប់។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាង បានរួមមាន៖  កាំបិតតាំងតោ ២ដើម, ដាវ ១ដើម, ច្រវ៉ាក់ ១ខ្សែ, ម៉ូតូ ៣គ្រឿង (ម៉ូតូC125 មួយគ្រឿង ពាក់ផ្លាកលេខ PP1iG1266, ម៉ូតូនិច ពណ៌ស  ពាក់ផ្លាកលេខ ក-ច1X2089, ម៉ូតូC125 ពណ៌ក្រហម គ្មានស្លាកលេខ)។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាង សំណុំរឿង  ចាត់ការបន្តតាមនីតិវិធី ៕ ដោយ លោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *