លោក សិទ្ធិ ឡោះ បានអញ្ជើញចុះត្រួត ពិនិត្យការបោះឆ្នោត ស្ទាបស្ទង់មតិ បេក្ខជនឈរឈ្មោះ ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អណត្តិ ទី៥ ឆ្នាំ២០២២???

(ខេត្តបន្ទាយមានជ័យ)៖ លោក (សិទ្ធិ ឡោះ) សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ ចុះជួយស្រុកស្វាយចេក លោក( លឿង សុភ័ក្តិ) ប្រធានគណៈ កម្មាធិការគណបក្ស ស្រុកស្វាយចេក លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារ នៅថ្ងៃ១៣ រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពគណកម្មាការ បោះឆ្នោតស្ទាបស្ទង់មតិ បេក្ខជនឈរឈ្មោះ ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២។

ការបោះឆ្នោតជ្រើស រើសបេក្ខជនថ្ងៃនេះ គឺធ្វើឡើងចំនួន៣ឃុំ គឺ១-ឃុំទ្រាស់ ២-ឃុំស្វាយចេក និង៣-ឃុំស្លក្រាម។ សម្រាប់១-ឃុំទ្រាស មានបេក្ខជនឈរឈ្មោះ ចំនួន ២១ នាក់ ស្រី ៣ នាក់ លើ ៩ អាសនៈ អង្គបោះឆ្នោត ២០០ នាក់ ចូលរួមបានចំនួន ១៥៦ នាក់ ។ ២-ឃុំស្វាយចេក បេក្ខជនឈរឈ្មោះចំនួន ២១ នាក់ស្រី ៥ នាក់ លើ ៧ អាសនៈ ចំនួនអង្គបោះឆ្នោត ២០០នាក់ ចូលរួមបានចំនួន ១៦៣ នាក់។ ៣-ឃុំស្លក្រាម បេក្ខជនឈរឈ្មោះ ១៦ នាក់ ស្រី ៤ នាក់ លើ ៧ អាសនៈ អង្គបោះឆ្នោត ២០០ នាក់ ចូលរួម បានចំនួន១៧៦នាក់។

ក្នុងឱកាសនោះលោក សិទ្ធិ ឡោះ បានថ្លែងកោតសរសើ ចំពោះគណកម្មាធិការ​ រៀបចំការបោះឆ្នោត ស្ទាបស្ទង់មតិទាំង៣ឃុំ បានប្រព្រឹត្តទៅ ដោយភាពរលូន មានតម្លាភាព និងភាពយុត្តិធម៌។ ទន្ទឹមគ្នានោះលោកក៏បាន ក្រើនរំលឹកដល់ សមាជិកសមាជិតការ បក្សទាំងអស់ត្រូវយក ចិត្តទុកដាក់ចំពោះ ឯកសារពាក់ពន្ធ័ សម្រាប់ប្រើប្រាស់ បោះឆ្នោតខាងមុខ ត្រូវតែថែរក្សាឲ្យបានល្អ ពិសេសអត្តស ញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវតែមាន ហាមបាត់បង់ ឬបញ្ចាំ បើខូចត្រូវ ប្រញ៉ាប់ទៅធ្វើឡើងវិញ ជៀសវៀងបាត់ បង់ឱកាសមិន បានបោះឆ្នោត៕ ដោយ៖លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *