ឈ្មួញឈើ ល្បីឈ្មោះនៅ ខេត្តព្រះវិហារ កំពុងប្រើឈ្មោះ អ្នកមានអំណាយមកកាង

(ខេត្តព្រះវិហារ)៖​ ឈ្មួញឈើ២នាក់ប្ដីប្រពន្ធ ដែលល្បីរឿងយកឈ្មោះអ្នក មានអំណាចមក កាងដើម្បីសម្រេចបទ ល្មើសរបស់ខ្លួន ត្រូវបានគេប្រាប់ថា ឈ្មោះ ថា សារឿន និង ចែដា ហៅយាយអឿន ។

តាមប្រភព ឈ្មួញឈើនេះ កំពុងក្ដោបក្ដាប់ក្នុង ស្រុកចំនួន២ នោះគឺស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ។ ដោយដឹកឈើចេញពី ស្រុកទាំងនេះឆ្ពោះ ទៅលក់នៅក្នុង ស្រុកត្រាំង ខេត្តតាកែវ ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០២១កន្លងទៅនេះ ស្រ្តីឈ្មួញឈើឈ្មោះដា ហៅយាយអឿន រួមនិងប្ដីឈ្មោះ សារឿន បានធ្វើសកម្មភាព យករថយន្តយីឌុប មកលើកឈើផ្ទះចាស់ ដែលបាន ប្រើប្រាស់លាយឡំ និងឈើមិនទាន់ ប្រើប្រាស់លើកជា គំរូផ្ទះហាលថ្ងៃហាលភ្លៀង រយៈពេលបីបួនខែ រួចរុះដឹកជញ្ជូនសំអាង លើលិខិតដឹកជញ្ជូន របស់អាជ្ញាធរមូលដ្ឋាន ស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

បើតាមការប្រភព បានប្រាប់អង្គភាពសារព័ត៌ ប្រម៉ាញជាយដែនអោយដឹងថា ការប្រមូលទិញផ្ទះចាស់ របស់ពីនាក់ប្ដីប្រពន្ធ ខាងលើនេះ មិនសុទ្ធសឹងតែ ផ្ទះចាស់នោះទេ គឺមានលាយឡំ និងឈើថ្មីត្រាំទឹកហាល ថ្ងៃវាយដែកគោល ជាពិសេសឈើថ្មី លើកគ្រោងជាផ្ទះ ទុកចោល ៣ទៅ៤ខែ ដើម្បីឱ្យប្រែសំបុរ  រួចរុះរើដឹកជញ្ជូន ធ្វើអាជីវកម្ម។

មហាជនលើក ឡើងបន្តទៀតថា គួរណាតែអាជ្ញាធរ ស្ថាប័នមាន សមត្ថកិច្ចជាពិសេស ក្រុមការងារគណៈ កម្មាការបង្រ្គាបបទល្មើស ធនធានធម្មជាតិ ព្រៃឈើថ្នាក់ខេត្ត រឹតត្បិតនូវលិខិត ស្នើរសុំរបស់ក្រុម ឈ្មួញពីនាក់ប្ដី ប្រពន្ធនេះផង ព្រោះថាឈ្មួញឈើពីរ នាក់ប្ដីប្រពន្ធនេះមិន ត្រឹមតែស្នើរសុំដឹក មួយជើងនេះទេ ពោលគឺរាប់ជើង រាប់ទាល់តែ ភ្លេចទៅហើយ បើមិនដូចច្នេះទេ ព្រៃឈើក្នុងដែនជម្រក សត្វព្រៃ ព្រះរការដែលជា ព្រៃអនុក្រិត្តដែលឡាយ ព្រះហត្ថលេខាពី ព្រះមហាក្សត្រនៃ ព្រះរាជាណាច ក្រកម្ពុជាច្បាស់ជា រលាយ សាបសូន្យនៅពេលដ៏ខ្លី ខាងមុខនេះជាក់ជា មិនខានដោយសា តែពីនាក់ប្ដីប្រពន្ធបង្កើត មុខរបរបែបនេះ ធ្វើជាកន្ទេលធំ បន្លំដេក។

ពាក់ព័ន្ធនិងការចុះផ្សាយនេះ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន យើងខ្ញុំរងចាំការបក ស្រាយរាល់សាមី រៀងរាល់ម៉ោងធ្វើការ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *