ចាប់ផ្តើមបណ្ដើរៗទៀតហើយ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ មួយកន្លែងនៅតែបន្តនាំបក្សពួកបើកលេងយ៉ាងគឃ្លើនបានដោយរលូន នៅក្នុងទឹកដី ឃុំទីងចាក ស្រុកបរកែវ ហេតុអ្វី!? បានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ធ្វើព្រងើយមិនហ៊ានបង្ក្រាប???

(ខេត្តរតនគិរី)៖ នេះបើយោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានទីតាំងសង្វៀន (ជល់មាន់និងអាប៉ោង) និង ល្បែងគ្រប់ប្រភេទ ផ្សេងទៀតមួយកន្លែង កំពុងនាំគ្នាប្រមូលផ្តុំ ដំណើរការបើកលេង យ៉ាងគឃ្លើនជារៀង រាល់ថ្ងៃនៅចំណុច ក្នុងចម្ការស្វាយចន្ទី ខាងជើងភូមិថ្មី ឃុំទីងចាក ស្រុកបរកែវ ខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការធ្វើការ បង្ក្រាប!! ឬមួយហ៊ានផ្គើន និងវិធានការរដ្ឋបាល ខេត្តរតនគិរីនូវ បីកុំ បីការពារ។

ជុំវិញពាក់ព័ន្ធទីតាំង បើកបទល្មើសល្បែងស៊ីសង  និងល្បែងគ្រប់ប្រភេទ ផ្សេងៗទៀតនៅតែដំណើរ ការបើកលេងនៅ ខាងលើនេះកំពុងធ្វើ ឲ្យប្រជាពលរដ្ឋរស់ នៅមានការព្រួយបារម្ភ និងការភ័យខ្លាចអំពី បញ្ហាអសន្តិសុខដូច ជាអំពីចោរកម្មដូច ជាចោរលួចចោរ និងឆក់ប្លន់ និងអំពើហិង្សា ក្នុងនោះករណី រំលោភ សម្លាប់ ផ្សេងៗជាដើម។

អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាទទូចមកដល់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរី ទើបឡើងកាន់តំណែងថ្មីៗ ជាពិសេស លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាល ខេត្តរតនគិរី គួរតែប្រើកណ្ដាប់ ដៃដែកចាត់កម្លាំង ជំនាញចុះត្រួតពិនិត្យ ទីតាំងល្បែង ស៊ីសងខុសច្បាប់ និងល្បាយគ្រប់ប្រភេទ ផ្សេងទៀតកំពុងបើកលេង យ៉ាងពពាក់ពពូន នៅក្នុងចម្ការស្វាយចន្ទី មួយកន្លែងស្ថិតនៅ ភូមិ ឃុំ ខាងលើនេះដើម្បីមាន វិធានការបង្ក្រាប!! តាមគោលន យោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពផងទាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *