លោកស្នងការខេត្តតាកែវ ទើបតែឡើងកាន់ តំណែងថ្មីៗបាន ដាក់បទបញ្ជាយ៉ាង ម៉ឺងម៉ាត់ឲ្យអធិការ ក្រុងស្រុកទាំង១០ ត្រូវរាយការណ៏ រាល់បទល្មើសមកកាន់ ស្នងការដើម្បីបង្ក្រាប ឲ្យខាងតែបានរាល់ បទល្មើសទូទាំងខេត្ត???

(ខេត្តតាកែវ)៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលទើបត្រូវបាន ឯកឧត្ដមនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិទើបប្រកាសឲ្យ ឡើងកាន់តំណែងជា ស្នងការនគរបាល ខេត្តតាកែវថ្មីៗ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាស់តឿនដល់ អធិការក្រុងស្រុកទាំង១០ នៅក្នុងខេត្តមិនត្រូវ លាក់លៀមបទល្មើស ដែលកើតមានឡើង នៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ ពោលត្រូវតែរាយការណ៍ មកកាន់ស្នងការ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា បង្រ្កាបបទល្មើសដែល កើតមានឡើងឲ្យខាងតែបាន។

នេះបើតាមការថ្លែងរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា នៅក្នុងកិច្ចប្រជុំបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ច សហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើក ទិសដៅខែធ្នូ ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងបន្តថា អធិការក្រុងស្រុក មិនត្រូវលាក់លៀម បទល្មើស ឬរឿង ដែលកើតឡើង ក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លាច មេស្ដីបន្ទោសនោះទេ គឺត្រូវតែរាយការណ៍ រាល់បទល្មើសដែល កើតមានឡើង ហើយសហការ បង្រ្កាបឲ្យបាន។

លោកស្នងការ ខេត្តតាកែវថ្មី ក៏បានណែនាំដល់ ដល់ថ្នាក់ដឹកនគរបាល ជាស្នងការរង ប្រធានការិយាល័យ អធិការក្រុងស្រុកទាំងអស់ ត្រូវកែប្រែចំណុច អសកម្មមួយចំនួន កន្លងមកឲ្យសកម្មឡើងវិញ ជាពិសេសកាត់ បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋ មកលើសមត្ថកិច្ច ដោយត្រូវខិតខំ បម្រើបងប្អូន ប្រជាពលរដ្ឋឲ្យ បានល្អប្រសើរ ខណៈពេលការបោះឆ្នោត ឃុំសង្កាត់កាន់តែ ឈានជិតមកដល់។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំដល់ អធិការក្រុងស្រុក ទាំង១០ នៅ ក្នុងខេត្តតាកែវ ឲ្យយកចិត្តទុកដាក់ បញ្ហាគ្រឿងញៀន នេះជាបញ្ហាស្នូល ដោយធ្វើយ៉ាង ណាបង្រ្កាប ការប្រើប្រាស់ ចែកចាយជួញដូរ និងផលិតកុំ ឲ្យកើតមាន ជាពិសេសនៅ ក្នុងស្រុកត្រាំកក់ ដែលមានការលើក ឡើងច្រើនពីបញ្ហា គ្រឿងញៀននេះ ហើយចំពោះអ្នកពាក់ ព័ន្ធបើជាសមត្ថកិច្ច អធិការក្រុងស្រុក ត្រូវរាយការណ៍ផ្ទាល់ មកកាន់ស្នងការ ដើម្បីសុំគោលការណ៍ ទៅថ្នាក់ដឹកនាំ ចាប់ខ្លួនយកទៅ ផ្តន្ទាទោសឲ្យខាងតែបាន និងគ្មានការយោគយល់ អ្វីទាំងអស់។ ដោយលោកសឿន ហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *