លោកបោន ប៊ិន បានមានប្រសាសន៍ថា បេក្ខជនឈរឈ្មោះ បោះឆ្នោត ផ្ដោតលើលក្ខណ: សម្បត្តិ ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់ សុខភាពល្អ មានសមត្ថភាព ចំណេះដឹង ក្នុងការបំពេញ តួនាទី-ភារកិច្ច ជូនបក្ស

(ខេត្តបន្ទាយមានជ័យ)៖ នៅ ព្រឹក ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១នោះ លោកបោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងជាប្រធាន ក្រុមការងារគណ បក្សចុះមូលដ្ឋាន ឃុំចំណោម បានមានប្រសាសន៍ថា បេក្ខជនឈរឈ្មោះ បោះឆ្នោតស្ទាប ស្ទង់មតិ ផ្ទៃក្នុង គណបក្ស ជ្រើសរើសបេក្ខ ជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧)

ត្រូវផ្ដោតលើ លក្ខណ:សម្បត្តិ ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់ សុខភាពល្អ មានសមត្ថភាព ចំណេះដឹង ក្នុងការបំពេញតួនាទី-ភារកិច្ច ជូនប្រជាជននៅ មូលដ្ឋានបានល្អប្រសើរ និងមានសីលធម៌ល្អ ប្រជាប្រិយភាព ទទួលបានពីបក្ស និងប្រជាជន ។

នៅទីស្នាក់ការគណ បក្សប្រជាជន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការ ចូលរួម លោកសាំង សាវ៉ាត អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន ឃុំចំណោម លោក ស៊ុន សម្បត្តិ អនុប្រធានក្រុម ការងារចុះមូលដ្ឋាន ឃុំចំណោម និងប្រធាន-អនុ ប្រធានក្រុមការងារចុះ មូលដ្ឋានភូមិទាំង១៨ ចំណែកអង្គបោះឆ្នោត មកចូលរួមបោះ ចំនួន២០០នាក់។

លោក បោន ប៊ិន បានបញ្ជាក់ឲ្យដឹង បន្តទៀតថា បេក្ខជនដែលឈរ ឈ្មោះបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (ឆ្នាំ២០២២ -២០២៧) នៅទីស្នាក់ការ គណបក្សប្រជាជន ឃុំចំណោមមាន ចំនួន២៨នាក់។

ក្នុងនោះលោក បោន ប៊ិនបាន ការកោតសរសើរ ដល់គណៈបញ្ជាការឯកភាព ឃុំចំណោម កន្លងមកបាន ខិត ខំ រួម គ្នា សម្រេច បាន នូវ សមិទ្ធផល ល្អ ៗ ជាច្រើន លើ គ្រប់ វិស័យ  រក្សា បាន សុខ សន្តិភាព  ស្ថិរភាព នយោបាយ សន្តិសុខ សណ្ដាប់ ធ្នាប់ សាធារណៈ សុវត្ថិភាព សង្គម  និង ខិត ខំ ជំរុញ ការ អភិវឌ្ឍ សេសេដ្ឋកិច្ច សង្គម បាន ល្អ ប្រសើរ ឆ្ពោះ ទៅ មុខ ផងដែរ។

ទន្ទឹម នឹង លទ្ធផល នេះ  លោកបោនប៊ិន បានឲ្យគណៈ បញ្ជាការឯកភាព ឃុំចំណោម បន្តការងារ ចុះ មូលដ្ឋាន  ត្រូវ ខិត ខំ បន្ត អភិវឌ្ឍ សមត្ថភាព បន្ថែម ទៀត  ដើម្បី ឆ្ពោះ ទៅ កាន់ ការ បោះឆ្នោតនាពេលខាងមុខ តាម រយៈ នៃ ការផ្សព្វផ្សាយ សេចក្តី សម្រេច ស្ដី ពី ផែន ការ រួម ឆ្ពោះ ទៅ កាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី  ៥ ឆ្នាំ ២០២២ និង ត្រូវ រួម សហការ គ្នា ក្នុង ការ អនុវត្តការងារសំខាន់ៗ រួមមាន ត្រូវ ថែ រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នាទប់ស្កាត់ ប្រឆាំង ដាច់ខាតសកម្មភាព បច្ចាមិត្តនានាផងដែរ ។

ពិសេសត្រូវក្រើន រំលឹកបន្ថែមសូម ឲ្យបងប្អូនមន្ត្រីរួមទាំង ប្រជាពលរដ្ឋ មាន ស្មារតី ចូល រួម ការពារ ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ.១៩ ឲ្យ បាន ធូរស្បើយ វិលទៅ សភាពធម្មតាវិញ បាន ជា ពិសេស គឺ ត្រូវ អនុវត្តតាម វិធាន សុវត្ថិភាព គឺ៣ ការពារ ៣កុំ និង ត្រូវ តែ មាន ការ ចូល រួម ប្រុងប្រយ័ត្នឲ្យបានជាប្រចាំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *